ក្រុមហ៊ុន Stefano Ricci – Luxury Men’s Clothing របស់អ៊ីតាលី បានជ្រើសរើសប្រទេសកម្ពុជាដើម្បីថតផ្សព្វផ្សាយម៉ូដសម្លៀកបំពាក់ក្នុងគម្រោង The STEFANO RICCI Explorer របស់ពួកគេនៅលើទឹកដីអច្ឆរិយអង្គរខេត្តសៀមរាប។

កម្ពុជាជាប្រទេសចំណាស់ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ជាពិសេសប្រាង្គប្រាសាទបុរាណ ហើយបានក្លាយជាប្រទេសដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត សិក្សាស្វែងយល់។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុនសម្លៀកបំពាក់បុរសដ៏ពេញនិយមមួយនៅប្រទេសអ៊ីតាលី Stefano Ricci – Luxury Men’s Clothing បានចុះមកផ្ដិតយករូបភាពនៅប្រាសាទបុរាណរបស់កម្ពុជា ក្នុងខេត្តសៀមរាបជាមួយខូលិកសិនថ្មីរបស់ពួកគេក្នុងគម្រោង The STEFANO RICCI Explorer ។

តាមរយៈផលិតករ Filippo Ricci បានទម្លាប់ប្រាប់ឱ្យដឹងពីមូលហេតុដែលលោកជ្រើសរើសកម្ពុជា សម្រាប់គម្រោងមួយនេះព្រោះជាប្រទេសដ៏ស្រស់ស្អាតមួយនេះស័ក្ដិសមបំផុតនិងខូលិកសិនថ្មីរបស់ពួកគេគឺ «រសនិយមបែបប្រណីតភាព»។ Filippo Ricci បានមើលឃើញធាតុសំខាន់ៗ ៤ ធំៗក្នុងប្រទេសមួយនេះរួមមាន៖
១. ទឹកសំដៅលើទន្លេមេគង្គ និងបឹងទន្លេសាប
២. ធម្មជាតិ និងសត្វព្រៃ
៣. ស្ថាបត្យកម្មដ៏រឹងមាំដែលសាងសង់ឡើងដើម្បីឧទ្ទិសដល់បុព្វការី មានប្រាសាទ បាយ័ន ប្រាសាទ ព្រះខ័ន ប្រាសាទតាព្រហ្ម …
៤. ជីវិតដែលសំដៅលើព្រលឹងនៃសាសនានោះគឺ ព្រះសង្ឃ និងប្រវត្តិដ៏អស្ចារ្យនៃមនុស្សខ្មែរជំនាន់ដើម។

មិនត្រឹមតែធាតុទាំង ៤ ខាងលើ ផលិតកររូបនេះក៏បានបន្ថែមទៀតថា ដំណើរផ្សងព្រេងដ៏ពិតប្រាកដក្នុងប្រទេសដ៏អស្ចារ្យមួយនេះគឺ វប្បធម៌ និងព្រលឹងនៃមនុស្សជាតិ។ គួរបញ្ជាក់ថា សម្រាប់ការថតផ្សព្វផ្សាយស្លាកយីហោសម្លៀកបំពាក់ក្រៅស្រុកដ៏ល្បីលើទឹកដីអង្គរសៀមរាបលើកនេះជាការបង្ហាញទៅកាន់ពិភពលោកឱ្យបានស្គាល់កម្ពុជាបានកាន់តែច្រើន និងបើកឱ្យមានសិក្សាស្វែងយល់ពីប្រទេសដ៏ចំណាស់មួយនេះកាន់តែច្បាស់បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា នៅកម្ពុជាក៏មានហាងលក់សម្លៀកបំពាក់ Stefano Ricci ទីតាំងនៅអាគារវឌ្ឍនៈ ដែលនាំចូលមកតាំងពី ៣ ឆ្នាំមុនម្ល៉េះ៕

























Account
Security
Favourite Content