រឿងរ៉ាវដ៏ក្តៅគគុកដែលកំពុងកើតឡើងលើបវរកញ្ញា សំណាង អេលីណា ពាក់ព័ន្ធការផ្សាយព័ត៌មានបំភ្លើសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ស្ថាប័នសារព័ត៌មានមួយត្រូវបាន អេលីណា ចេញលិខិតព្រមានហើយ កាលពីព្រឹកមិញ ដោយនាងតម្រូវឱ្យស្ថាប័នព័ត៌មាននោះលុបចោលរាល់ការបង្ហោះទាំងអស់ដែលទាក់ទងរូបនាង និងធ្វើការសុំទោសជាសារធារណៈជាកំហិត មិនដូច្នេះនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន។



រឿងហេតុឈានដល់ការចេញលិខិតព្រមាននេះ កើតឡើងក្រោយ Miss International Cambodia 2023 ចូលរួមពិធី សន្នីសីទសារព័ត៌មានកម្មវិធី Miss Cambodia 2024 កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ហើយត្រូវអ្នកសារព័ត៌មានចោទសួរសំនួរជាច្រើនទៅកាន់រូបនាង និងវេទិកាកម្មវិធី។ ក្នុងនោះ ស្ថាប័នសារព័ត៌មានបានចាប់យកបវរកញ្ញារូបនេះជាជ្រុងព័ត៌មាន ដែលអត្ថន័យ និងខ្លឹមសារត្រូវ អេលីណា ចាត់ទុកថាជាព័ត៌មានបំភ្លើសមិនពិត ប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈ។


គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី១០ មិថុនា ២០២៤ នេះ ស្ថាប័នព័ត៌មាននោះបានធ្វើការលុបវីដេអូព័ត៌មានរបស់ សំណាង អេលីណា រួចរាល់ហើយ តែគេនៅពុំទាន់ឃើញមានលិខិតសុំទោសជាសាធារណៈនោះឡើយ ខណៈដែលមេធាវី អេលីណា ដាក់កំហិតឱ្យម្ចាស់គណនីដែលបង្ហោះព័ត៌មានបំភ្លើសនោះលុបរាល់ការបង្ហោះជាបន្ទាន់ក្នុងរយៈពេលមិនលើសពី ២៤ម៉ោង គិតចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕




















































Account
Security
Favourite Content