Miss Grand Cambodia 2024 បានឈានជិតដល់ថ្ងៃផ្ដាច់ព្រ័ត្រហើយ ហើយគ្រប់បេក្ខភាពសុទ្ធតែបានបញ្ចេញសមត្ថភាព ទេពកោសល្យទាំងអស់រួចមកហើយ។ ដូចកាលពីថ្ងៃសៅរ៍ ទី ៨ ខែមិថុនា កន្លងទៅកម្មវិធីបានរៀបចំវគ្គ «𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘀𝘁𝘂𝗺𝗲 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻» រួចរាល់ហើយដែរ។ បេក្ខភាពទាំង ២៨ រូប តំណាងខេត្ត,រាជធានី និងក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានគ្រងឈុតនីមួយៗយ៉ាងស្រស់ស្អាត។
ក្រោយបង្ហាញ ពេលនេះជាដំណើរការបោះឆ្នោតជ្រើសរើស Best National Costume។ អ្នកគាំទ្រអាចចូលរួមបោះឆ្នោតជូនដល់បេក្ខភាព ដែលលោកអ្នកពេញចិត្ត ពិន្ទុនឹងធ្វើការបូកសរុបគ្រប់រូបថតរបស់បេក្ខភាពតំណាងខេត្ត ដែលបានផុសលើផេក បេក្ខភាពរូបណាដែលមានការ Like & Share ច្រើនជាងគេ នឹងបានក្លាយ Best National Costume – 𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟰 ដោយពិន្ទុ ៥០% ពីការបោះឆ្នោត និង ៥០% ពីគណៈកម្មការ។ ពិន្ទុនៃការបោះឆ្នោតមានដូចជា៖



𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
-១ Like ស្មើ ១ ពិន្ទុ
-១ Share ស្មើ ២ ពិន្ទុ
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺
-១ Like ស្មើ ៥ ពិន្ទុ
ទស្សនិកជនដែលកំពុងតាមដានកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ បានរង់ចាំមើលថា តើនរណាក្លាយជា Best National Costume ខណៈឈុត តំណាងជាតិរបស់កម្មពិធី Miss Grand Cambodia 2024 ពិតជាអស្ចារ្យ មានភាពស្រស់ស្អាត បង្ហាញពីភាពអំណាច សក្តានុពល របស់ឈុតនីមួយតំណាងឲ្យខេត្តក្រុងរបស់ប្រទេសកម្ពុជាដូចៗគ្នា។
ក្នុងការបង្ហាញឈុតតំណាងនីមួយៗត្រូវបែងចែកជា ៤ ក្រុម ហើយក្នុង ១ ក្រុមមានបេក្ខនារីចំនួន ៧ ខេត្ត/ក្រុង។ មហាជនលាន់មាត់សរសើរថាបេក្ខភាពឆ្នាំនេះមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ហើយការដើរបង្ហាញទៀតសោតក៏ស្វាហាប់ពេញដោយថាមពល និងភាពជឿជាក់៕




























រូបភាព៖ Miss Grand Cambodia























































Account
Security
Favourite Content