បទចម្រៀង «ទេវរាជ» ត្រូវបានសម្រេចក្នុងការដាក់ប្រកួតពានរង្វាន់នៅក្រៅប្រទេស។ នេះបើតាមផេកផ្លូវការរបស់អ្នកនាង ទេព បូព្រឹក្ស ដែលជាម្ចាស់បទបានបង្ហោះមុននេះបន្តិច។

នៅលើផេកផ្លូវការរបស់ ទេព បូព្រឹក បានឱ្យដឹងថា ពេលនេះអ្នកនាងបានសម្រេចចិត្តក្នុងការដាក់បទចម្រៀង «ទេវរាជ» ក្នុងការប្រកួត Award នៅក្រៅប្រទេស។ អ្នកនាងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ទោះបីលទ្ធផលបែបណា ក៏នឹងសាកល្បង ព្រោះថាឈ្នះក៏ចំណេញ ហើយទោះបីចាញ់ក៏មិនខាត ព្រោះអាចបង្ហាញនៅលើ SCREEN ពីស្នាដៃដ៏ល្អឯកមួយនេះ និងបានបង្ហាញទៅកាន់ពិភពលោកតាមរយៈសញ្ញាណយ៉ាងច្រើនដែលបានរំលេចនៅក្នុងវីដេអូបទចម្រៀង «ទេវរាជ»។ អ្នកនាងក៏បានសំណូមពរដល់មហាជនអ្នកគាំទ្របន្តចូលទៅទស្សនាវីដេអូចម្រៀង ទេវរាជ នៅក្នុងឆាណែលយូធូប ដើម្បីបន្ថែមចំនួនអ្នកមើលក៏ដូចជាសាច់ដុំបន្ថែមនៃបទចម្រៀង។









គួរឱ្យដឹងដែរថា បទចម្រៀងដែលរំលេចអត្តសញ្ញាណរបស់ខ្មែរមួយនេះបានកំពុងឈរនៅលេខរៀងទី ២ នៅក្នុងឆាណែលយូធូបជាបទច្រៀងដែលមានអ្នកពេញនិយមស្ដាប់ច្រើនបំផុតក្នុងរយៈ ២ ថ្ងៃមកនេះ៕
សូមទស្សនាបទចម្រៀង ទេវរាជ តាមរយៈឆាណែលយូធូបខាងក្រោម ៖






















































Account
Security
Favourite Content