ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ ញឹម ច័ន្ទថន ដែលនាងជាសិល្បការនីជើងចាស់ម្នាក់ក្នុងវិស័យសិល្បៈខ្មែរ ដែលអាចសម្តែង ច្រៀង និងដើរម៉ូដបានយ៉ាងល្អ។ ទៀតសោត នាងក៏ជាសិល្បការិនីម្នាក់ដែលបានសាងស្នាដៃសិល្បៈច្រើនរាប់មិនអស់ផងដែរ ទាំងការសង្គមជាតិ និងកម្មវិធីសប្បុរសធម៌ជាដើម។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងហើយនឹកស្មានពុំដល់នោះគឺ ញឹម ច័ន្ទថន មានក្មួយប្រុសរូបសង្ហាម្នាក់ ឈ្មោះថា ធុល សុគន្ធរង្សី ហៅ Xeno អាយុ២១ ឆ្នាំ ថែមទាំងមានដុងសិល្បៈដូចរូបនាងទៀតផង។ ថ្មីៗនេះ រង្សី បានឈ្នះជយលាភី Misters of Cambodia 2024 និងត្រូវក្រុមហ៊ុន CIM ជ្រើសតាំងជា Mister Celebrity Cambodia 2024 ត្រៀមតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss and Mister Celebrity International 2024 នៅប្រទេសវៀតណាម អំឡុងខែកញ្ញា ខាងមុខនេះ។






តារាសម្តែងល្បីឈ្មោះច្រើនជំនាន់រូបនេះឱ្យដឹងថា មែនទែនទៅនាងគ្រប់តែចង់ជំរុញក្មួយប្រុសឱ្យចូលរួមប្រកួតលេងៗ ដើម្បីបានបទពិសោធន៍ តែពុំនឹកស្មានថា ក្មួយប្រុសខ្លួនឯងធ្វើបានល្អបែបនេះឡើយ ដោយកន្លងមកនាងធ្លាប់តែដឹងថា ក្មួយប្រុសមានដុងសិល្បៈខ្លះ និងចូលចិត្តលេងហ្គីតាជាដើម។ នាងពិតជាសប្បាយចិត្តចំពោះលទ្ធផលដែលទទួលបាននាពេលនេះ។


ទោះបីពេលនេះ រង្សី ពុំទាន់សូវមានគេស្គាល់ក៏ពិតមែន តែនាងជាជឿជាក់ នាពេលដ៏ខ្លីខាងមុខគ្រប់គ្នាប្រាកដជាស្គាល់ និងដឹងពីសមត្ថភាពរបស់ក្មួយប្រុសនាងម្នាក់នេះជាក់ជាមិនខាន។ ម្តាយមីងរូបនេះសង្ឃឹមថា ដំណើរចេញទៅប្រកួតនៅប្រទេសវៀតណាម របស់ក្មួយប្រុស សុគន្ធរង្សី និង Julia នឹងសម្រេចបានជោគជ័យជូនជាតិមាតុភូមិ៕

























































Account
Security
Favourite Content