ភ្ញាក់ផ្អើល ក្រោយបានឃើញអ្នកនិពន្ធ និងជាតារាចម្រៀងលោក ម៉ុង ម៉ានិត បើកបង្ហាញមុខនារីម្នាក់ដែលតែងនៅពីក្រោយភាពជោគជ័យរបស់ខ្លួននោះគឺ រាជិនីក្រមា មាន សូនីតា។

កាលពីពេលកន្លងទៅថ្មីៗនេះ ម្ចាស់បទ «ពេលបងបិទភ្នែក» បានបង្ហោះនៅលើអាខោនហ្វេសបុករបស់លោកថា កញ្ញា មាន សូនីតា ដែលគ្រប់ស្គាល់ថាជា «រាជិនីក្រមា» គឺជានារីម្នាក់នៅពីក្រោយភាពជោគជ័យជាច្រើនរបស់លោក។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរតែងដើរជាមួយគ្នា ជោគជ័យជាមួយគ្នា ហើយធ្វើអ្វីតែងគិតឃើញគ្នាមុនគេ តែងជួយគិត ជួយគ្នា ប្រឹក្សា គាំទ្រ និងជំរុញលើកទឹកចិត្តគ្នា ក៏នៅមានជាច្រើនទៀតដូចជាឈ្លោះប្រកែកគ្នា យំសោក ភ័យស្លន់ជាមួយគ្នា ប៉ុន្តែអ្នកទាំងពីរមិនដែលគិតថានឹងបោះគ្នាចោលនោះទេ ហើយទំនាក់ទំនងអ្នកទាំងពីរមិនមែនត្រឹមដៃគូក្នុងសិល្បៈ តែជាលក្ខណៈគ្រួសារ ហើយស្រលាញ់គ្នាដូចជាបងប្អូនបង្កើតយ៉ាងអ៊ីចឹង។








មកដល់ពេលនេះមានការងារជាច្រើនដែលអ្នកទាំងពីរបានធ្វើរួមគ្នា និងទទួលជោគជ័យជាមួយគ្នាមានដូចជា ផ្ទះស្រលាញ់ ស្រលាញ់សៀវភៅ វីដេអូចម្រៀងកម្ពុជាឋានសួគ៌លើដី និងជោគជ័យថ្មីប្រចាំឆ្នាំ ២០២៤ មួយទៀតនោះគឺ បេសកកម្ម Cannes Film Festival ដែលអ្នកទាំងពីរបានចូលរួមជាមួយគ្នានាពេលថ្មីៗនេះដែរ៕






















































Account
Security
Favourite Content