មជ្ឈមណ្ឌលបុប្ផាណានឹងរៀបចំការដាក់តាំងពិព័រណ៍ស្ដីអំពី «សត្វស្លាបនៅកម្ពុជា» រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបុប្ផាណា។

គម្រោងពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីប្រភេទសត្វស្លាប សត្វព្រៃនានា ព្រមទាំងផ្សារភ្ជាប់ប្រជាជនកម្ពុជាឱ្យចេះស្រលាញ់បេតិកភណ្ឌធម្មជាតិ និងជីវិតសត្វព្រៃតាមរយៈការចុះផ្ដិតយករូបភាពប្រភេទសត្វស្លាប និងសត្វព្រៃនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាង។ ចំពោះរូបភាពទាំងអស់ដែលថតបាននឹងត្រូវចងក្រងជាជាសៀវភៅវិទ្យាសាស្ត្រដើម្បីចែកចាយដល់បណ្ណាល័យ និងអ្នកចាប់អារម្មណ៍ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ គួរឱ្យដឹងដែរថា ស្នាដៃរូបភាពដែលដាក់តាំងក្នុងពិព័រណ៍ជាស្នាដៃរបស់លោក ស៊ុយ សេងលីម ស្ថាបនិកគម្រោងអប់រំនិងអភិរក្សសត្វស្លាបនៅកម្ពុជា (BCEC)។






សាធារណជនអាចចូលរួមបានដោយសេរី និងមានឱកាសបានជួបក៏ដូចជាសិក្សាស្វែងយល់នូវចំណេះដឹងសំខាន់ៗអំពីប្រភេទសត្វស្លាបកម្ពុជា ជីវសាស្ត្រសត្វស្លាប និងលក្ខណៈនៃទីជម្រករបស់ពួកវា ព្រមទាំងចំណេះដឹងអំពីរបៀបថតរូបសត្វព្រៃនៅក្នុងជម្រកធម្មជាតិ និងរបៀបស្វែងយល់ពីអាកប្បកិរិយារបស់សត្វព្រៃនៅកម្ពុជា ជាពិសេសសត្វស្លាបព្រៃ ពីសំណាក់លោកស៊ុយ សេងលីម នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៤ ដែលជាថ្ងៃសម្ពោធ៕
រូបភាព ៖ ហ្វេសបុក Senglim Suy


























Account
Security
Favourite Content