វណ្ណដា និង KWAN បានទម្លាក់ MV «មេឃបើកថ្ងៃ» ហើយ តែបែរជាធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្តឡើយ បើមើលត្រឹមម្ដង។ MV មួយនេះ មានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ ព្រោះបានបញ្ជាក់អ្វីដែលជា វណ្ណដា និង KWAN ផ្ទាល់តែម្ដង។

MV «មេឃបើកថ្ងៃ» មានបន្ថែម intro ភ្លេង និងសំឡេងព្រះសង្ឃសូត្រធម៌ ដែលជាផ្នែកមួយក្នុងបទ «Sonmalia» និងបន្ថែមភ្លេងហ្គីតា ស្គរ ថែមបន្តិចទៀតផងដែរ។ អ្នកមើលត្រឹមម្ដង អាចមិនយល់ពីអត្ថន័យសាច់រឿងនៅក្នុង MV បទចម្រៀងនោះទេ ព្រោះមិនច្បាស់ថា ហេតុអ្វី វណ្ណដា បែរជាស្ថិតនៅក្នុងឈុតពណ៌ខ្មៅមួយ ហើយមនុស្សម្នាច្រើនរត់ប្រសាចទៅរកតារាប្រុសមួយនោះ ចំណែក KWAN ដែលមានឈ្មោះពិត សុណ្ណគង់ បែរជាដើរផ្ទុយទៅគេ ហើយចុងក្រោយបែរជាបក្សពួកតែមួយ។
ការផលិតខ្នាតអន្តរជាតិ និងអត្ថន័យដ៏ជ្រៅដែលបង្កប់ក្នុងវីដេអូចម្រៀង ពិតជាផ្ដល់តម្លៃអប់រំ និងបង្រៀនឲ្យយើងប្រាជ្ញាដើម្បីគិតម្ដងហើយម្ដងទៀត ទើបអាចដឹងខុសត្រូវបាន កុំឃើញភ្លាម វិនិច្ឆ័យភ្លែត។

១. វីដេអូនៅក្នុងភាពខ្មៅងងឹត គឺតំណាងឲ្យភាពខ្មៅងងឹត ដែលកើតឡើងមុនពេលមេឃបើកថ្ងៃ
២. មនុស្សមួយក្រុមដែលស្លៀកឈុតសចោមរោម វណ្ណដា គឺជាក្រុមស្ថិតក្នុងស្ថាប័នណាមួយ ចង់ធ្វើដូច វណ្ណដា (កាត់យកក្រណាត់ឈុត វណ្ណដា តំណាងផ្នែករបស់ វណ្ណដា)

៣. អ្នកខ្លះកាត់កំណាត់ហើយ លួចលាក់ពីស្ថាប័ន ព្រោះចង់ធ្វើដូច វណ្ណដា ផ្ទាល់
៤. វណ្ណដា នៅស្ងៀម ព្រោះទោះកាត់យកទៅប៉ុណ្ណា ក៏ វណ្ណដា នៅតែជា វណ្ណដា Original មិនចេះអស់ មិនចេះរីងស្ងួត អាចបង្កើតអ្វីថ្មីបានជានិច្ច
៥. KWAN មិនបានដើរតាមមនុស្សក្រុមអាវសទេ លោកបានដើរបញ្ច្រាស ដើម្បីបង្កើតអ្វីថ្មី មិន copy តាម វណ្ណដា និងអាចទទួលបានជោគជ័យដូច វណ្ណដា

៦. ពេលឃើញ វណ្ណដា ត្រូវមនុស្សចោមរោមច្រើន KWAN បានចូលទៅជួយ ដើម្បីកុំឲ្យមនុស្សអស់ទាំងនោះទាញយកផលប្រយោជន៍ (ពេល KWANបាញ់ព្រួញ)។
៧. និមិត្តសញ្ញា នៃបទចម្រៀងប្រៀបដូចទិញទាំង ៨ ឬនិមិត្តសញ្ញាសាសនាព្រះពុទ្ធ មានរូបជាកងចក្រ
«មេឃបើកថ្ងៃ» គឺជាបទចម្រៀងដ៏ល្បីបំផុតក្នុងចំណោមបទទាំងអស់នៅក្នុងអាល់ប៊ុម «Sonmalia» របស់តារាប្រុសមានប្រភពមកពីខេត្តបន្ទាយមានជ័យ ដែលបានសហការជាមួយតារាជាច្រើន ក្នុងនោះក៏មានកំពូលតារារ៉េប វណ្ណដា ផងដែរ៕
























Account
Security
Favourite Content