ម្សិលមិញនេះមានសិល្បករ-សិល្បការិនីច្រើនខ្លាំងមែនទែន បាននាំគ្នាទៅធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករអាណត្តិទី៦ ដែលក្នុងនោះមានទាំងតារាជើងចាស់ និងថ្មីៗ ប្រុសស្រី ដើម្បីជ្រើសរើសបុគ្គលម្នាក់ដែលមានសមត្ថភាព មកដឹកនាំបន្ត។

ជ័យជម្នះបានទៅលើ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបានការគាំទ្ររហូតទៅដល់ ៥២៧ សំឡេង ស្មើនឹង ៩៣%។ ក្នុងនោះអ្វីដែលយើងសង្កេតឃើញ ក្រោយដឹងថាភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន អ្នកដែលទៅចូលរួមផ្ទាល់បានទះដៃ ស្រែកអបអរសាទរ ព្រមទាំងបង្ហាញពីការសប្បាយរីករាយខ្លាំង។
ទឹកមុខសប្បាយរីករាយរបស់សិល្បករ-សិល្បការិនីរាប់រយនាក់ ព្រមជាមួយការទទួលបានថ្នាក់ដឹកនាំប្រកបដោយភាពឆ្លាតវៃ និងមានមនសិការជួយ ដែលបានគិត និងបានរៀបចំផែនការជួយដល់សិល្បករខ្វះខាត និងរិះរកវិធីធ្វើយ៉ាងណាឲ្យសិល្បករខ្មែរមានទីផ្សារការងារ ព្រមទាំងឈានជើងដល់អន្តរជាតិ។
ក្នុងនោះមានដូចជាវីរសិល្បករ ឌី សាវ៉េត, ព្រហ្ម ម៉ាញ, នាយ កុយ,ហួរ ឡាវី, ហេង ប៊ុនលាភ និងមានការចូលរួមជាពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជាសក្ខីភាពនៃការផ្ទេរតំណែងពីប្រធានសមាគមសិល្បករអាណត្តិទី៦ ទៅប្រធានសមាគមថ្មី៕












































































Account
Security
Favourite Content