តារាខ្មែរដែលជាស្រីស្អាតកូនកាត់បារាំងទាំងប៉ុន្មានរូបនេះ កំពុងមានទីផ្សារសិល្បៈខ្លាំង មានទាំងសម្រស់ ចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ទំនាក់ទំនងបានយ៉ាងល្អ។ ជារឿងគាប់ជួនមួយ គឺតារាស្រី ៣ រូប មានហង្ស ម៉ានីតា ដែលជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២, Marianne Clais និង Melia Constantin សុទ្ធតែធ្លាប់បានសហការថត MV ចម្រៀងជាមួយកំពូលតារារ៉េបប្រចាំប្រទេស វណ្ណដា ថែមទៀតផង។



មិនត្រឹមតែជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះទេ ហង្ស ម៉ានីតា,មាលា និង សោម៉ា សុទ្ធសឹងជាមិត្តភ័ក្ដិជិតស្និទ្ធ និងធ្លាប់បានរួមការងារជាមួយគ្នាច្រើនដងមកហើយ បូករួមអ្នកទាំង ៣ ជាកូនកាត់ខ្មែរ-បារាំង (ឪពុកបារាំង) ដូចគ្នាទៀតនោះ ទំនាក់ទំនងពិតជាល្អ។


Melia Constantin តារាស្រីកំពុងតែល្បីខ្លាំងរូបនេះ មិនមែនទើបរួមការងារជាមួយ វណ្ណដា ក្នុង MV បទ «សង្ក្រានស្គាល់ស្នេហ៍» នេះឡើយ អ្នកទាំង ២ ធ្លាប់បានថតម៉ូដឲ្យម៉ាកនាឡិកា ដែលម្ចាស់បទ «អីតែមិនអី» ជា BA ផងដែរ។



ចំណែក ហង្ស ម៉ានីតា បានថត MV ជាមួយ វណ្ណដា ក្នុងបទ «បូកគីឡូ» កាលពីខែមីនា ឆ្នាំ ២០២២។

រីឯ Marianne Clais ថត MV ជាមួយ វណ្ណដា «catch me if you can» ក្នុងឆ្នាំ២០២២ ដូចគ្នាដែរ តែ «catch me if you can»ចេញក្នុងខែសីហា ក្រោយបទ«បូកគីឡូ» ប៉ុន្មានខែប៉ុណ្ណោះ៕
























































Account
Security
Favourite Content