នៅពេលសិល្បករ K-Pop ថ្មីអាចទទួលបានពានរង្វាន់ “Rookie of the Year” ឬពានរង្វាន់ស្រដៀងៗនេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីធំៗទាំង ៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង រួមមាន Melon Music Awards (MMA), MAMA, Golden Disc Awards (GDA), Circle Chart Awards (ពីមុនត្រូវបានគេស្គាល់ថាជា Gaon Chart Music Awards) និង Seoul Music Awards (SMA) ពួកគេនឹងត្រូវបានផ្តល់រហស្សនាមថាជា “Rookie Grand Slam”។ ការឈ្នះពានគ្រប់កម្មវិធីបែបនេះពិតជាកម្រខ្លាំងណាស់ ខណៈក្នុងប្រវត្តិសាស្ត្រខេប៉ុបមានតែក្រុមចំនួន ៧ ប៉ុណ្ណោះដែលអាចសម្រេចជោគជ័យបែបនេះបាន។
១. SHINee
ពាក្យ “Rookie Grand Slam”ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៨ នៅពេលដែល SHINee បានក្លាយជាក្រុម K-Pop ដំបូងគេដែលអាចសម្រេចបាននូវសមិទ្ធផលនេះ។
២. iKON
រយៈពេលប្រាំពីរឆ្នាំកន្លងមកទៀត ទើបមានសិល្បករ K-Pop មួយក្រុមទៀតអាចមានឈ្មោះក្នុងកំណត់ត្រានេះដែរ នោះគឺក្រុម iKON ដែលបានសម្រេចបាននូវស្នាដៃដ៏អស្ចារ្យនេះក្នុងឆ្នាំ ២០១៥ ។
៣. Wanna One
២ឆ្នាំបន្ទាប់ពី iKON ក្រុម Wanna One ក៏បានក្លាយជាសិល្បករបន្ទាប់ដើម្បីទទួលបានរហស្សនាម “Rookie Grand Slam” បន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១៧ ដែលបង្ហាញពីឥទ្ធិពលដ៏ខ្លាំងដែលពួកគេបានបង្កើត ទោះបីជាគម្រោងក្រុមរបស់ពួកគេមានរយៈពេលខ្លីក៏ដោយ។
៤-៥. ITZY និង TXT
រយៈពេលពីរឆ្នាំទៀត មិនមែនមួយក្រុម ប៉ុន្តែគឺសិល្បករពីរក្រុមទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ រួមមានក្រុមចម្រៀងស្រី ITZY និងក្រុមចម្រៀងប្រុស TXT ដែលអាចសម្រេចបានសមិទ្ធិផលនេះក្នុងឆ្នាំ ២០១៩។ ITZY ក៏បានក្លាយជាក្រុមចម្រៀងនារីដំបូងគេផងដែរដែលបានជាប់ក្នុងបញ្ជីនេះ។
៦. aespa
ពិតណាស់ aespa ក្លាយជាក្រុមទី ៦ សរុប និងជាក្រុមនារីទីពីរដែលទទួលបានតំណែងម្ចាស់ពានរង្វាន់ “Rookie Grand Slam” ។ នេះក៏មានន័យថា SM Entertainment គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិល្បករអាចឈ្នះពានបែបនេះលើសពីមួយក្រុម។
៧. ZEROBASEONE
ថ្មីៗនេះ ZEROBASEONE បានក្លាយជាក្រុមទី ៧ ដែលទទួលបានសមិទ្ធិផលនេះ បន្ទាប់ពីទទួលបានពានរង្វាន់ចុងក្រោយរបស់ពួកគេ គឺពានរង្វាន់ Rookie of the Year ក្នុងកម្មវិធី Circle Chart Music Awards កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ៕























Account
Security
Favourite Content