វណ្ណដា ទើបទម្លាក់បទថ្មីបន្ថែមទៀត សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលសល់តែប៉ុន្មានថ្ងៃខាងមុខនេះបុណ្ណោះ។ សម្រាប់កំពូលតារារ៉េបប្រចាំស្រុកខ្មែររូបនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ បទនីមួយៗចេញហើយពីរោះ និងមានអត្ថន័យល្អថែមទៀតផង។

«សង្រ្កាន្តស្គាល់ស្នេហ៍» ដែលទើបចេញ MV កាលពី ៣ ថ្ងៃមុន ឥឡូវកំពុងឡើងមកឈរនៅលំដាប់លេខ២ ជាបទដែលកំពុង trend លើ YouTube។ សាច់រឿងនៅក្នុង MV បទនេះដែរ ត្រូវបានអ្នកគាំទ្រលើកសរសើរតាំងពីការរៀបចំបែបខ្មែរ ហើយកាន់តែអស្ចារ្យពេល វណ្ណដា ស្លៀកខោថ្នេរ ៥ មានបង់កក្រមាខ្មែរ ពាក់ខ្សែកអង្កាំខ្មែរ បណ្ដោងរូបប្រាសាទអង្គរវត្តយ៉ាងសង្ហា មើលទៅសមរម្យបំផុត។
ក្រៅពីមានការដាក់បញ្ចូលក្រមា និងខោថ្នេរ៥ហើយនោះ បទ «សង្ក្រាន្តស្គាល់ស្នេហ៍» នៅក្នុងបទកំពុងពេញនិយមនេះ មានដាក់បញ្ចូលសំឡេងខ្លុយខ្មែរ ពីរោះគ្រលួចតែម្ដង។ មួយវិញទៀតក្នុង MV ក៏បង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីដើមដែលមានការវិចអន្សម និងចងគោមជាដើម ដែលទាំងអស់នេះហើយ ធ្វើឲ្យអ្នកទស្សនាបទនេះហើយ នឹកដល់ស្រុក និងចង់ឲ្យដល់ថ្ងៃចូលឆ្នាំឆាប់ៗ។
បទនេះដែរ គ្រាន់តែចេញភ្លាមអ្នកធ្វើវីដេអូ reaction មិនថាខ្មែរឡើយ បរទេសក៏មានច្រើនទៀត ហើយលើកសរសេរពីភ្លេងមានរសជាតិថ្មី និងពីរោះខ្លាំងមិនធ្លាប់ឮ។ គួរបញ្ជាក់ថា សម្រាប់បទកំលោះមកពីខេត្តព្រះសីហនុ រូបនេះ ៣ បទ កំពុង trending លើ YouTube ទាំងអស់មានលេខ១បានទៅលើបទ «ក្រមុំស្រុកណា» ច្រៀងជាមួយ នរិទ្ធ និងលេខ២ បទ «សង្រ្កាន្តស្គាល់ស្នេហ៍» ហើយមកដល់ពេលនេះមានអ្នកមើលជាង ១ លានដង ចំណែកបទទី៣ «មិនអាចវិលវិញ» ច្រៀងរួមគ្នាជាមួយ វណ្ណថាន៕
































Account
Security
Favourite Content