ផលិតកម្ម C-Jes Entertainment បានប្រកាស និងបញ្ជាក់ថា គូស្នេហ៍ថ្មីថ្មោង Karina សមាជិកក្រុម Aespa និងតារាសម្ដែងប្រុស Lee JaeWook បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ខ្លួនហើយ។
បើតាមប្រភពដដែលបានឲ្យដឹងថា៖ “តារាសម្ដែងប្រុស Lee JaeWook សម្រេចបញ្ចប់ទំនាក់ទំនងស្នេហា ដើម្បីផ្ដោតលើការងារសិល្បៈរបស់លោក និងការថតរឿង។ តារាប្រុសស្រីទាំងពីរនឹងបន្ដរាប់អានគ្នាជាមិត្ដរួមអាជីព និងបន្ដរាប់អានគាំទ្រគ្នាទៅវិញទៅមកផងដែរ។ សូមអ្នកទាំងអស់គ្នាបន្ដការគាំទ្រយ៉ាងកក់ក្ដៅដល់តារាទាំងពីរផង។”


បើយោងតាមប្រភពព័ត៌មានផ្ទៃក្នុង មូលហេតុធំមួយផ្សេងទៀតដែលធ្វើឲ្យតារាស្រីប្រុសទាំងពីរមិនអាចបន្ដទំនាក់ទំនងស្នេហារបស់ខ្លួនបានគឺដោយសារមតិរិះគន់ ព្រមទាំងការប្រឆាំងរវាងអ្នកគាំទ្ររបស់អ្នកទាំងពីរ និងការមានអារម្មណ៍ខុសឆ្គងចំពោះអ្នកគាំទ្ររបស់ខ្លួន។
គួរបញ្ជាក់ថា Karina សមាជិកក្រុម Aespa និងតារាសម្ដែងប្រុស Lee JaeWook បានប្រកាសពីទំនាក់ទំនងរបស់ខ្លួននៅចុងខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រោយ Dispatch ទម្លាយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ Karina និង Lee JaeWook បានជួបគ្នាដំបូងកំឡុងពេលទៅចូលរួមកម្មវិធី Prada Fashion Show កាលពីខែ មករា ឆ្នាំ ២០២៤៕






















































Account
Security
Favourite Content