នៅសល់មិនដល់ ១អាទិត្យទៀតទេ បុណ្យទន្លេលើកទី៨ នឹងចាប់ផ្ដើមលើទឹកដីអច្ឆរិយនៃខេត្តសៀមរាប។ កម្មវិធីសប្បាយៗជាច្រើននឹងប្រមូលផ្ដុំរួមគ្នា បង្កើតជាទស្សនីយភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។
បុណ្យទន្លេ ឆ្នាំ ២០២៤ នឹងរៀបចំនៅថ្ងៃទី ១៥,១៦,១៧ ខែ មីនា ខាងមុខនេះ ដោយមានកម្មវិធីសប្បាយៗច្រើនប្រភេទ និងកម្មវិធីបែបប្រពៃណីបុរាណខ្មែរ អាចឱ្យបងប្អូនមហាជនអាចចូលរួមលេង ក៏ដូចជាទស្សនាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យទាំងអស់នោះ។ សម្រាប់កម្មវិធីដែលមាននៅក្នុង ពិធីបុណ្យទន្លេ មានដូចជា ការតាំងពិព័រណ៍សហគមន៍ មហោស្រពម្ហូបអាហារមេគង្គ ការជិះទូកកម្សាន្តលក្ខណៈមហាជន ការប្រឡងអំណាន និងស្មូត កីឡាបាញ់ធ្នូ លក្ខណៈមហាជន ជិះកង់កម្សាន្តលក្ខណៈមហាជន ជុំវិញប្រាសាទអង្គរវត្ត ពិធីបណ្ដែតកន្ទោង ទស្សនីយភាពសិល្បៈល្ខោនស្បែកធំ តន្ត្រីមហាជន និងកម្មវិធីជាច្រើនទៀត។



គួរបញ្ជាក់ដែរថា កម្មវិធីទាំងអស់នៅក្នុងពិធី បុណ្យទន្លេ ត្រូវបានបែងចែកទៅតាមថ្ងៃនីមួយៗ ដើម្បីចៀសវាងការកកស្ទះ និងបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងកម្មវិធី៕
ខាងក្រោមជាតារាងពេលវេលានៃកម្មវិធីទាំងមូលក្នុងរយៈពេល ៣ ថ្ងៃ ៖


ប្រភពរូប ៖ តោះទៅលេង សៀមរាប-Let’s Go To Siem Reap


























Account
Security
Favourite Content