ទីបំផុតបទរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ «នាងអើយ» បានចេញជាផ្លូវការ ហើយបទនេះក៏ជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រដែរ ព្រោះមានការចូលរួមសម្ដែងពី ល្អហួស ម្ចាស់មកុដ Miss preteen international Cambodia 2023។

កាលពីថ្ងៃ ២៥ ខែកុម្ភៈ កូនប្រុសច្បងកំពូលតារាចម្រៀង ព្រាប សុវត្ថិ រូបនេះ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាមួយ T teaser បទនេះដែរ។ ព្រោះបទភ្លេងមិនត្រឹមតែបញ្ចូលសំឡេងខ្លុយច្រើនប៉ុណ្ណោះទេ ថែមទាំងចង្វាក់ភ្លេងទាំងមូល ប្លែកពីបទរាល់ដងរបស់កំលោះសង្ហារូបនេះ។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកគាំទ្រ ឃើញថា សុវត្ថិ មុនីវណ្ណ បានចូលរួមច្រើនទាំងនិពន្ធទំនុកច្រៀង Composer, Beat រួមទាំង Mixed & Mastered ថែមទៀតផង។
សម្រាប់អត្ថន័យបទចម្រៀងបង្ហាញពីការតាមញ៉ែងញ៉ងពីខាងប្រុស រហូតហ៊ានធ្វើអ្វីៗគ្រប់យ៉ាងឲ្យតែតួស្រីយល់ព្រមស្រលាញ់។ បទ «នាងអើយ» នេះដែរ ត្រៀមសម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ទុករាំកម្សាន្តតាមភូមិ ស្រុក ជាក់ជាមិនខាន ស្ដាប់តែភ្លេងក៏ដឹងថាឡូយបាត់ទៅហើយ។

«នាងអើយ» នេះ អាចជាបទមួយក្នុងចំណោមបទក្នុងអាល់ប៊ុមថ្មីដែលចេញក្នុងឆ្នាំនេះដែរ។ នេះបើតាមការប្រកាសឲ្យដឹងនៅលើឆាកប្រគំតន្ត្រីដ៏ធំមួយ ក្នុងរាត្រីឆ្លងឆ្នាំកន្លងទៅ ម្ចាស់បទ «My Angel» លើកឡើងថា លោកមានគម្រោងការងារថ្មីៗច្រើន ហើយក៏មានបទថ្មីត្រៀមទម្លាក់លើទីផ្សារនៅឆ្នាំ ២០២៤ ផងដែរ៕























































Account
Security
Favourite Content