ចាប់តាំងពីខែ សីហា ឆ្នាំ ២០២១ មក តារាសម្ដែងស្រីល្បីឈ្មោះក្នុងប្រទេសចិន Zhao Wei ឬ ត្រចៀក ស្រាប់តែបាត់មុខពីវិស័យសិល្បៈយ៉ាងអាថ៍កំបាំង។ គិតមកដល់ពេលនេះ គឺមានរយៈពេលជិត ២ ឆ្នាំមកហើយ។ ស្នាដៃរបស់នាងជាច្រើនដែលមិនទាន់ចាក់ផ្សាយក៏ត្រូវជាប់គាំង ឈ្មោះរបស់នាងក៏ត្រូវបានលុបចេញពីបញ្ជីរឿងធ្លាប់សម្ដែង។ ស្របពេលជាមួយគ្នាដែរ គណនីផ្លូវការរបស់នាងក៏ត្រូវបានផ្អាកមួយរយៈធំ។



មែនទែនទៅ មូលហេតុមិនច្បាស់លាស់ និងគ្មានការប្រកាសពីការជាប់បញ្ជីខ្មៅជាផ្លូវការធ្វើឲ្យមនុស្សជាច្រើនជឿថា តារាស្រីរូបនេះនៅតែអាចវិលត្រឡប់ចូលសិល្បៈវិញនៅថ្ងៃណាមួយ គ្រាន់តែត្រូវការពេលវេលា។ ថ្មីៗ នេះ អ្នកគាំទ្ររបស់តារាស្រីវ័យ ៤៧ ឆ្នាំរបស់តារាស្រីរូបនេះបានរកឃើញតម្រុយមួយចំនួនធ្វើឲ្យគេជឿថា នាងប្រហែលជាអាចត្រឡប់មកវិញឆាប់ៗ។
គណនី Weibo ផ្លូវការរបស់នាង ប្រែមកជាធម្មតា និងអាចបង្ហោះរូបធម្មតា ខណៈអ្នកចុចតាមដាននាងជាង ៨០ លាននាក់នៅដដែល គ្មានការខូចខាតបាត់បង់។ ឈ្មោះរបស់នាងត្រូវបានដាក់បញ្ចូលវិញ ក្នុងរឿងដែលនាងធ្លាប់សម្ដែង ជាពិសេសឈ្មោះរបស់នាងក៏បានបង្ហាញក្នុងរឿងភាគល្បីលំដាប់ប្រទេស Princess Pearl វិញផងដែរ។



ដំណឹងនេះ ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រំភើប និងរីករាយជំនួសនាង។ អវត្ដមានរបស់នាងក្នុងវិស័យសិល្បៈប្រទេសចិន អាចចាត់ទុកថាជាការបាត់បង់តារាតារាស្រីដ៏មានទេពកោសល្យ និងរៀមច្បងដ៏ល្អម្នាក់។
ក្រឡេកមកមើលជីវិតរបស់តារាស្រី Zhao Wei វិញកំឡុងពេលបាត់មុខពីសិល្បៈ នាងត្រូវបានគេរាយការណ៍ថា ជីវិតរបស់នាងនៅតែសុខស្រួលរស់នៅលើគំនរប្រាក់។ នាងចំណាយពេលវេលាដើរកម្សាន្ដច្រើនកន្លែង និងឆ្លៀតពេលទំនេរសម្ងំព្យាបាលសុខភាព ទាំងផ្លូវកាយ ផ្លូវចិត្ដព្រមទាំងកំពុងរៀនធម៌។ ប្រភពមួយចំនួនទៀត លើកឡើងថា នាងក៏កំពុងសម្ងំបោះទុនផលិតរឿងជាច្រើនផងដែរ ៕


























































Account
Security
Favourite Content