កាលពីប៉ុន្មានឆ្នាំមុនតារាចសម្ដែង ឆឹម សក្កដា បានដឹកដៃតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ភ្ជាប់ពាក្យ រួចប្រកាសប្រាប់ហ្វេនៗថា នឹងរៀបការឆាប់ៗនេះ ប៉ុន្តែគម្រោងរៀបការនោះត្រូវបានលើកពេលម្តងហើយម្តងទៀត រហូតដល់សព្វថ្ងៃនេះគេនៅតែពុំទាន់ឃើញតារាចម្រៀង ២ ដួងនេះដឹកដៃគ្នាចូលរោងការនៅឡើយទេ ខណៈហ្វេនៗកំពុងរង់ចាំអ៊ុតមើលយ៉ាងអន្ទះសា។

មិនត្រឹមតែពន្យារពេលរៀបការប៉ុណ្ណោះទេ សូម្បីតែបណ្តើរគូដណ្តើរថតរូប ថតវីដេអូក៏មើលទៅហាក់ស្ងប់ស្ងាត់ខុសធម្មតាដែរ។ មិនតែប៉ុណ្ណោះ លោកក៏បាត់មុខពីកម្មវិធីរបស់អ្នកសិល្បៈៗ ច្រើនផងដែរ ជាហេតុធ្វើឱ្យហ្វេនៗកើតការងឿងឆ្ងល់គ្រប់ៗគ្នា។

ពាក់ព័ន្ធរឿងនេះ សក្កដា បញ្ជាក់ប្រាប់ថា លោកមិនបានបាត់មុខទៅណាទេ គ្រាន់តែដកឃ្លាបន្តិច ព្រោះថ្មីៗនេះលោកទើបទទួលបានការងារពីក្រុមហ៊ុនធំមួយនៅក្រៅប្រទេស ទើបលោកមិនសូវមានពេលវេលាទទួលការងារសម្តែង និងការងារចម្រៀងច្រើនដូចមុន តែយ៉ាងណាលោកមិនបោះបង់ការងារនេះឡើយ ដោយនឹងវិលត្រឡប់មកវិស័យសិល្បៈវិញពេលចប់ភារកិច្ចការងារនោះ។
គេបានដឹងមកថា ការងារដែល ឆឹម សក្កដា កំពុងធ្វើនេះមានតម្លៃប្រហែលខ្ទង់ម៉ឺនដុល្លារ ទើបសុខចិត្តពន្យារពេលរៀបការ ហើយទទួលធ្វើការងារនេះជាមុនសិន ខណៈដែលគូដណ្តឹងលោកក៏មិនជំទាស់អ្វីឡើយ។ គូស្នេហ៍ ពេជ្រ សោភា ប្រាប់ទៀតថា លោកសុខចិត្តពន្យារពេលរៀបការរហូតដល់ចុងឆ្នាំ ២០២៥ ដើម្បីសន្សំប្រាក់ឱ្យបានច្រើន កុំឱ្យជីវិតជួបការលំបាកនៅថ្ងៃក្រោយ។





ទោះមិនសូវមានស្នាដៃថ្មីៗច្រើន តែឆាប់ៗនេះទស្សនិកជន និងហ្វេនៗ នឹងបានវត្តមានលោកក្នុងភាពយន្តភាគខ្នាតធំ «អប្សរាមហាអង្គរ» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់លោក ហ្វៃ សំអាង៕





















































Account
Security
Favourite Content