បន្លែ ផ្លែឈើ ក្នុងស្រុកហាក់មានសង្ឃឹមបន្តិចវិញហើយ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីផេកក្នុងស្រុកមួយនេះ។ ផេក Eatame បានជួយធ្វើទីផ្សារកសិកម្មឱ្យប្រជាកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួន ដែលមិនសូវមានទីផ្សារ ខណៈដំណាំទាំងនោះសុទ្ធតែល្អ មិនមានប្រើប្រាស់ជីគីមី ។

ថ្មីៗនេះ ផេកក្នុងស្រុកមួយដែល review ម្ហូបអាហារ បានប្រកាសជួយរកទីផ្សារឱ្យប្រជាកសិករ ជាពិសេសដំណាំដាំជាលក្ខណៈគ្រួសារហើយគ្មានទីផ្សារ និងពិបាកក្នុងការលក់។ បន្ទាប់ពីការប្រកាស ឃើញថាដំណាំបន្លែ ផ្លែឈើជាច្រើនដូចជា ស្វាយ ល្ហុង ត្របែក ស្ពៃក្ដោប ឆៃថាវ ប៉េងប៉ោះ ឈើរី លឿងក្រហម ភ្លៅកង្កែបស្រែ ម្ទេស អង្ករស្រូវខ្មែរ ស្ពៃក្រញាញ់ និងបន្លែផ្លែឈើជាច្រើនទៀត ដែលសុទ្ធតែដាំបានផល ហើយប៉ុន្តែមិនមានទីផ្សារ លក់មិនចេញធ្វើឱ្យប្រជាកសិករខាតបង់ច្រើន។



ដើម្បីជាការរួមចំណែក ផេក Eatame បានប្រកាសឱ្យពុកម៉ែបងប្អូនប្រជាកសិករប្រាប់ពីទីតាំង និងលេខទូរស័ព្ទ ព្រមទាំងផ្ញើរូបភាព ឬវីដេអូដំណាំរបស់ពួកគាត់តាមរយៈតេឡេក្រាម https://t.me/chateatame ដើម្បីក្រុមការងាររបស់ Eatame ចុះទៅសិក្សា និងជួយរកវិធីផ្សព្វផ្សាយ ជាពិសេសក្នុងអំឡុងពេលនៃការប្រមូលផលនេះ គឺជាពេលល្អបំផុត ដើម្បីធ្វើទីផ្សារទៅកាន់អតិថិជន។ Eatame ជាផេកក្នុងស្រុកដែលផ្ដោតលើមាតិកាអាហារទាំងក្នុងក្រុង និងតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា៕


























Account
Security
Favourite Content