តារាសម្តែងប្រុស វី យ៉ារ៉ូ ច្នៃក្រមាប៉ាក់ដោយទង់ជាតិខ្មែរ ធ្វើជាឆៀង និងឈុតហូលខ្មែរ បង្ហាញវត្តមានលើឆាកអន្តរជាតិក្នុងកម្មវិធីទទួលពានរង្វាន់ភាពយន្តក្នុងប្រទេសចិន មើលទៅគួរឱ្យស្ងើចសរសើរ។

នាពេលថ្មីៗនេះ យ៉ារ៉ូ បានចូលរួម និងទទួលបានពានរង្វាន់ភាពយន្តក្នុងកម្មវិធី The 5th LANCANG-MEKONG INTERNATIONAL FILM WEEK នៅទីក្រុង KUNMING ខេត្ត YUNNAN ប្រទេសចិន។ ពានរង្វាន់នេះជាការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្តខ្នាតធំដែលមានចំណងជើងថា «WISHING LOLLIPOP» ឬ «អំណោយស្នេហ៌ថ្ងៃណាត់ជួប» របស់ផលិតកម្ម LD។ តារាសម្តែងប្រុសរូបនេះបានបង្ហាញក្តីរំភើបរបស់លោកចំពោះពានរង្វាន់មួយនេះថា ពាននេះគឺសម្រាប់ទាំងអស់គ្នាដែលបានប្រឹងប្រែងឱ្យសាច់រឿងមួយនេះកើតឡើងបាន និងការគាំទ្រ លោកពិតជាអរគុណខ្លាំងណាស់។

តែរឿងដែលកាន់តែធ្វើឱ្យមហាជនកោតសរសើរ និងមោទនភាពបន្ថែមលើរូបលោកនោះគឺ ការបង្ហាញនូវអត្តសញ្ញាណខ្មែរនៅលើឆាកអន្តរជាតិ ជាមួយឈុតដែលច្នៃឡើងដោយហូល និងមានបង្កប់ក្រម៉ាដែលប៉ាក់ទង់ជាតិខ្មែរនៅលើខ្លួនរបស់លោកនៅក្នុងកម្មវិធី។ នេះជាការបង្ហាញទៅកាន់ពិភពលោកនូវអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ និងធ្វើឱ្យបរទេសបានស្គាល់ខ្មែរកាន់តែទូលំទូលាយ ៕


























Account
Security
Favourite Content