ខ្សែភាពយន្តខ្នាតធំរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ដែលចាងហ្វាងផលិតកម្ម LD Entertainment ប្រកាសថា ចំណាយទុនផលិតច្រើនសន្ធឹកសន្ទាប់ បានកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជាហើយ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា មកម៉្លេះ។ គ្រាន់តែរោងភាពយន្តទំនើបប្រកាសកាលវិភាគចាក់បញ្ចាំងភ្លាម ហ្វេនៗបានសម្រុកកក់កៅអីទុកមើលរឿងនេះគ្រប់គ្នា ដោយគេសង្កេតថា រឿងនេះត្រូវបានហ្វេនៗកក់តាំងពីមុនថ្ងៃសម្ភោធជាផ្លូវការមកម៉្លេះ រហូតចាងហ្វាងផលិតកម្មលាន់មាត់ថា នេះជារឿងខ្មែរទីមួយហើយដែលមានហ្វេនកក់សំបុត្រទុកមើលមុនពេលរឿងសម្ពោធចាក់បញ្ចាំងទៅទៀត។
មិនទាន់អស់នៅឡើយទេ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ រយៈពេលទើបបាន ២ ថ្ងៃប៉ុណ្ណោះដែលរឿងនេះទម្លាក់លើទីផ្សារ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺសំបុត្ររឿង ប្រុសលក់ខ្លួន ត្រូវលក់ដាច់គ្មានសល់ ស្ទើរគ្រប់រោងភាពយន្តតែម្តង ដែលនេះបង្ហាញឱ្យឃើញសន្ទុះគាំទ្រដ៏ខ្លាំងក្លាលើស្នាដៃរឿងខ្នាតធំ ដែលចូលរួមសម្តែងដោយតារាល្បីមកពី ៤ប្រទេសផ្សេងគ្នា រួមមាន៖ កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ក្នុងនោះផងដែរ ហ្វេនៗអ្នកគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេញទំហឹង ក៏បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយដាក់ វត្តី ផងដែរ ដោយពួកគេបានប្រមូលគ្នាបើកសាលបញ្ចាំងមួយ ដើម្បីទស្សនារឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ផ្តាច់មុខ ដោយគ្មានបាត់ចន្លោះសូម្បីតែមួយកៅអីនោះឡើយ ពោលគឺពេញណែនសាលបញ្ចាំងតែម្តង។ ក្រោយទស្សនារឿង «ប្រុសលក់ខ្លួន» ហ្វេនៗដាក់រហ័សនាម វត្តី ថា អូន ៣៩ តាមការហៅរបស់តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon និងលោក ខាត់ វ៉ៃហាំង។


មែនទែនទៅ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានបំណងចង់ទៅ surprise fan ខ្លួនឯងទេ តែនាងបែរជាត្រូវហ្វេនៗ surprise ជាមុនរហូតស្ទើរស្រក់ទឹកភ្នែកនៅក្នុងសាលចាក់បញ្ចាំង ព្រោះតែរំភើបចិត្តខ្លាំងចំពោះក្តីស្រលាញ់ និងអ្វីដែលហ្វេនៗបានធ្វើដាក់នាង។



ពេលឃើញសកម្មភាពទាំងនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលហ្វេនៗនាំគ្នាហៅថា អូន ៣៩ បានបង្ហោះរៀបរាប់ពីក្តីរំភើបរបស់ខ្លួនយ៉ាងដូច្នេះថា៖ «និយាយមែនម្សិលមិញហ្វែនតីតីប្រមូលគ្នាគ្រប់គ្រុបបេីកហ៊លមួយដេីម្បីលេីកទឹកចិត្តអូន39 ហេីយអូនក៏គិតថាទៅដែរដេីម្បីទៅ surprised ហ្វែនៗអូនតី តែចុងក្រោយផែនការរលាយហ្វែន39សាហាវណាស់មក surprised អូន39 វិញ ឡេីងគាំងគេអស់ហេីយដឹងអត់ចង់និយាយថាអូនតីសូមលេីកម្រាមដៃដប់អរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដោយស្មោះចេញពីបេះដូងមួយនេះ អរគុណសំរាប់កាដូរ ការចូលរួមទស្សនារឿងRent boys យ៉ាងច្រេីនសឹងតែមិនគួរអោយជឿ អរគុណណាទាំងហ្វែនអ្នកនៅក្នុងគ្រុបនិងនៅខាងក្រៅ ទាំងអ្នកនៅជិតទាំងអ្នកនៅឆ្ងាយ បងបងដែរនៅក្រៅប្រទេស អរគុណដល់កំលាំង support យ៉ាងខ្លាំងក្លាក្នុងនាមជាហ្វែនរបស់អូនអរគុណបងបងអ្នកដែរបានផ្តួចផ្តេីមនៅកម្មវិធីកាលពីយប់ម្សិលមិញ ចង់ប្រាប់ថាសប្បាយហេីយមានក្តីសុខសាហាវនៅពេលបានជួបអ្នកទាំងអស់គ្នា»។












ឈុតឆាកស្នេហារវាងតារាសាច់ដុំមីយ៉ាន់ម៉ា Paing Takhon និងស្រីស្អាតកំពូលសម្រស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ពិតជាពិសេសខ្លាំងមែនទែន ទាក់ចិត្តហ្វេនឱ្យអៀនគ្រប់ៗគ្នា ពេលឃើញប្លង់អ្នកទាំងពីរស្និទ្ធស្នាល និងឱ្យក្រសែភ្នែកគ្នាទៅវិញទៅមក។





យ៉ាងណាមិញ តួអង្គ ជេននី សម្តែងដោយ 5th Runner up Miss Grand International 2022 រូបនេះ បានចេញមកសំណូមពរហ្វេនៗដែលបានទៅទស្សនារឿងនេះមុន សូមកុំថតវីដេអូរឿងនេះបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) ព្រោះម្សិលមិញនេះ គេឃើញមានហ្វេនៗជាច្រើនបានថតនូវរូប និងវីដេអូខ្លីៗពីឈុតឆាកសំខាន់ៗមកបង្ហោះចែកចាយ ទើប វត្តី ចេញមកសំណូមពរហ្វេនបែបនេះតែម្តងទៅ៕





















































Account
Security
Favourite Content