បង្ហាញសម្រស់របស់បងប្អូនរបស់សមាជិកក្រុមចម្រៀងខេប៉ុបនារីល្បីៗ ពិតជាធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល ដោយសារតែពួកគេមានសម្រស់ស្រស់ស្អាតមិនចាញ់តារា អាចនិយាយបានថាស្រស់ស្អាតទាំងគ្រួសារ។ ខណៈបើពួកគេសុទ្ធសឹងតែក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គមអ៊ីនធើណេត។ តោះទៅមើលថាជានរណាខ្លះ៖
១.Harin Lee





Harin ត្រូវជាប្អូនស្រីរបស់តារាចម្រៀងខេប៉ុបល្បី CL។ បច្ចុប្បន្ននាងមានអាយុ ២៨ ឆ្នាំហើយ។ នាងបានរៀននៅសាកលវិទ្យាល័យហុងកុងផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ។ នាងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងដោយសារតែសម្រស់ស្រស់ស្អាតរបស់នាង និងមើលទៅស្រដៀងនឹង CL ផងដែរ។
២.Kim JiYoon






JiYoon ត្រូវជាបងស្រីរបស់ Jisoo សមាជិកក្រុមចម្រៀងនារី BLACKPINK នាងមានអាយុ ៣៣ ឆ្នាំទៅហើយថែមទាំងមានកូនតូចដល់ទៅពីរទៀត តែបើនិយាយពីសម្រស់វិញពិតជាស្រស់ស្អាតមិនធម្មតា។ សម្រស់ស្រស់ស្អាតរបស់បងស្រី Jisoo ធ្វើឲ្យនាងមានឱកាសទទួលការងារថតពាណិជ្ជកម្មផ្សេងៗ។ មួយរយៈចុងក្រោយ បងស្រីក៏បង្ហាញពីចំណាប់ក្នុងរឿង Fashion ផងដែរ។
៣.Alice Park






Alice Park គឺជាបងស្រីរបស់ ROSE សមាជិកក្រុម BLACKPINK បច្ចុប្បន្ននាងមានអាយុ ៣០ ឆ្នាំហើយ។ បងស្រីរបស់ ROSE ជានិស្សិតផ្នែកច្បាប់នៅប្រទេសអូស្ដ្រាលី នាងក៏ជាមេធាវីម្នាក់នៅទីនោះផងដែរ។ សម្រស់បងស្រី ROSE ត្រូវបានមហាជនលើកឡើងថាពិតជាស្រស់ស្អាត សូម្បីតែរាងរបស់នាងក៏ខ្ពស់ស្រឡះមិនចាញ់ម៉ូឌែល។
៤.Jang DaAh



Jang DaAh ត្រូវជាបងស្រីរបស់ WonYoung សមាជិកក្រុម IVE។ សម្រស់ដ៏ស្រស់ស្អាតរបស់នាងធ្វើឲ្យនាងមានឱកាសបានក្លាយជាម៉ូឌែលរបស់ប្រេនសម្លៀកបំពាក់ Kenneth Lady។ បច្ចុប្បន្ន នាងបានចុះកុងត្រាជាមួយផលិតកម្ម KingKong ត្រៀមខ្លួនជាតារាសម្ដែង ៕



















































Account
Security
Favourite Content