ក្នុងនាមជាកូនខ្មែរម្នាក់ដែលចង់មានចំណែកចូលរួមអភិរក្ស និងផ្សព្វផ្សាយសម្បិត្តបេតិកភណ្ឌវប្បធម៌ជាតិ កញ្ញា កុយ អេនណា 1st Runner up Miss Grand Cambodia 2023 បានទ្រង់គ្រឿងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ តាមរយៈការគ្រងឈុតអំពីរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ដើម្បីបង្ហាញពីការអបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣។

រូបភាពដ៏ប្រពៃនេះ ត្រូវបានផ្តួចផ្តើមគំនិតដោយ លោក ប្រាក់ សំណាង និងមានការជ្រោមជ្រែងប្រឹក្សាយោបល់ពី លោកជំទាវសាស្រ្តចារ្យ ឱម យុវណ្ឌី ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឧបត្ថម្ភឈុតដោយលោក ខៀវ មានិត្យ រួមទាំងលោក ទេព សុជាតិបុត្រ ជាអ្នកតុបតែង និង កញ្ញា ថៅ ពេជ្រអម្រឹត ជាអ្នករបាំ ដែលមានចិត្តស្រលាញ់ និងតែងតែជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែររៀងមក។
ក្នុងពេលថតរូបនៅឯ Ab Studio អេនណា បានផ្លាស់ប្តូរការតែងមុខ ដោយលាបម្សៅមុខសក្បុស និងទ្រង់គ្រឿងបុរាណ ដែលសបញ្ជាក់ពីប្រវត្តិសាស្រ្ត ១ សតវត្សនៃរបាំព្រះរាជទ្រព្យខ្មែរ និងមានជាយូរឆ្នាំមកហើយ។


ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Grand Cambodia 2023 បានបង្ហាញក្តីរំភើប និងមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ ដែលមានឱកាសបានធ្វើរឿងដ៏អស្ចារ្យនេះ ដើម្បីជួយលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែសាយភាយទៅកាន់សកលលោក។ វត្ថុបំណងនៃការគ្រងឈុតរបាំព្រះរាជទ្រព្យនេះ គឺដើម្បីរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបដឹងពីប្រវត្តិដ៏យូរលង់នៃរបាំព្រះរាជទ្រព្យខ្មែរ ឬបរទេសស្គាល់ថា Royal Ballet of Cambodia។ ម្យ៉ាងទៀតគឺចង់ប្រាប់ឱ្យពិភពលោកដឹងពីភាពអស្ចារ្យនៃរបាំព្រះរាជទ្រព្យខ្មែរ ជារបាំដែលប្រជារាស្រ្តសាមញ្ញាមិនអាចទស្សនាការសម្តែងទម្រង់របាំនេះបានឡើយ ដោយសាររបាំព្រះរាជទ្រព្យមានតែនៅក្នុងរាជវាំងតែប៉ុណ្ណោះ។
កុយ អេនណា ទទួលបានការលើកសរសើរពីលោកជំទាវសាស្រ្តចារ្យ ឱម យុវណ្ឌី ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចុះទៅត្រួតពិនិត្យផ្ទាល់ដល់កន្លែងថត ព្រោះនាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរ ៣៦០ដឺក្រេ ពីមនុស្សម្នាក់ដែលមិនស្គាល់មូលដ្ឋានគ្រឹះរបាំ តែនាងអាចធ្វើបានល្អ ដោយចាប់យកក្បាច់នៃរបាំបុរាណខ្មែរបានយ៉ាងឆាប់រហ័ស។



គួររម្លឹកផងដែរថា របាំព្រះរាជទ្រព្យ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។
អបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣!























Account
Security
Favourite Content