ចន សុទីម៉ា ត្រូវបានអ្នករៀបចំកម្មវិធី Miss Universe ជ្រើសរើសក្នុងចំណោមបវរកញ្ញាមកពី ៩០ប្រទេសដែលទៅប្រកួត ដើម្បីថតវីដេអូពិសេសនៅលើឧទ្ធម្ភាគចក្រ និងថតវីដេអូជិះសេះ នៅប្រទេស អែលសាវ៉ាឌ័រ សម្រាប់សកម្មភាពនៅថ្ងៃស្អែកនេះ (ត្រូវនឹងយប់ថ្ងៃទី ៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា) ។ ក្នុងនោះមានតែ ៨ ប្រទេសប៉ុណ្ណោះត្រូវជ្រើសរើសដើម្បីថតវីដេអូពិសេសនោះ ដោយកម្ពុជាមានឈ្មោះលើតារាងតែម្ដង។ នេះបើតាមការ Live លើ IG របស់ ចន សុទីម៉ា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

ចន សុទីម៉ា កំពុងទទួលបាននូវការគាំទ្រខ្លាំងឡើងៗ បន្ទាប់ពីបានធ្វើដំណើរទៅប្រកួតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនថាអ្នកគាំទ្រជាតិ និងអន្តរជាតិនោះទេ។ សុទីម៉ា បានត្រៀមខ្លួនរួចជាស្រេចចំពោះការប្រកួតមួយនេះ ទាំងការរៀបចំខ្លួន សម្លៀកបំពាក់ និងភាសាអង់គ្លេសក៏ប្រើប្រាស់បានល្អ។ សកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ របស់ សុទីម៉ា បានធ្វើឱ្យអ្នកគាំទ្រតាមដានមិនអាចរំលងបានឡើយ ជាពិសេសអ្នកគាំទ្របានដាក់ក្ដីសង្ឃឹមថា ឆ្នាំនេះ សុទីម៉ា អាចនឹងក្លាយជាបវរកញ្ញាកម្ពុជាដំបូងគេ ដែលនឹងបើកឆាកចូលលំដាប់ TOP ណាមួយ។

ភាពស្រស់ស្អាត ភាពទាក់ទាញ ទាំងសម្រស់ ទាំងកម្ពស់ ការរៀបចំខ្លួន និងការប្រាស្រ័យទាក់ទងដ៏ល្អ មិនអាចធ្វើឱ្យអ្នករៀបចំកម្មវិធីមើលរំលង ចន សុទីម៉ា បវរកញ្ញាចក្រវាលរបស់កម្ពុជាបានទេ។ ការជ្រើសរើសថតវីដេអូពិសេសនេះក៏ជាចំណុចចាប់ផ្ដើម ដែលធ្វើឱ្យស្ថាប័នបវរកញ្ញាដ៏ធំលំដាប់ពិភពលោកមួយនេះ កាន់តែឃើញច្បាស់ពីសម្រស់ និងសមត្ថភាពរបស់បវរកញ្ញាកម្ពុជាយើង៕


























































Account
Security
Favourite Content