ណុប ដាណេ ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាម្ចាស់សម្អាងការ ណុប ដាណេ និងជាអ្នកច្នៃម៉ូដដ៏ឆ្នើមមួយរូប មានស្នាដៃរាប់មិនអស់នៅពីក្រោយផ្ទាំងទស្សនីយភាពសិល្បៈលំដាប់ជាតិ និងអន្តរជាតិ។ អ្នកច្នៃម៉ូដរូបនេះ មានស្នាដៃល្អឯក ភាគច្រើនគឺតែងបញ្ចូលនូវដួងព្រលឹងជាតិ ទៅលើការច្នៃម៉ូដរបស់ខ្លួន។ ជាក់ស្ដែងការច្នៃម៉ូដ ជូនដល់សិល្បករ និងសិល្បការិនីល្បីៗ លំដាប់កំពូលក្នុងប្រទេសកម្ពុជា ដូចជាសំលៀកបំពាក់លោកវណ្ណដា និងអ្នកនាងឱក សុគន្ធកញ្ញា ក្នុងព្រឹត្តិការណ៍បិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីឆ្នាំ ២០២២។ ការច្នៃម៉ូត សម្រាប់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Grand International ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។


អ្វីដែលគួរឱ្យស្ញើចសរសើរបំផុតនោះ គឺឈុតសម្លៀកបំពាក់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងវគ្គបង្ហាញក្បួនព្យុះហយាត្រា តំណាងឈ្មោះប្រទេសទាំង ១១ នៃសមាជិកអាស៊ាន ទាំងបើក ទាំងបិទ ក៏មានការចូលរួមចំណែកដ៏សំខាន់ក្នុងការរៀបចំដំឡើងឈុតដ៏ប្រណីតទាំងនោះ ជូនសិល្បការិនី។ បន្ថែមលើពីនេះឈុតសម្លៀកបំពាក់ប្រណីតៗដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លោកម៉ាន់ វណ្ណដា ស្លៀកច្រៀងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក៏ច្នៃម៉ូដដោយណុបដាណេដែរ។


ក្រៅពីជាអ្នកច្នៃម៉ូដដ៏ពូកែហើយនោះ ណុប ដាណេ ក៏មានទឹកចិត្តស្រលាញ់ មានឆន្ទះខ្ពស់ ក្នុងការលើកស្ទួយ លើកតម្កើន អ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ជាដួងព្រលឹងខ្មែរ មិនមែនគ្រាន់តែនិយាយ ប៉ុន្តែគឺជាអ្នកដែលមានសកម្មភាព តួយ៉ាង ដាណេ បានលើកយកនូវផ្ទាំងទស្សនីយភាពរបាំព្រះរាជទ្រព្យយកទៅបង្ហាញក្នុងកម្មវិធី Cambodian’s Got Talent រដូវកាលទី៣ ជាដើម។

ណុប ដាណេ អាចនិយាយបានថា ជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ តាមរយៈចំណេះដឹងដ៏ស៊ីជម្រៅលើការច្នៃម៉ូដ និងមានការឈ្វេងយល់បានច្បាស់លាស់អំពីវប្បធម៌ខ្មែរ មានជាអាទិ៍សិល្បៈ របាំ ចម្លាក់ ដែលបន្សល់ទុកតាមប្រាង្គប្រាសាទនានា។ អ្នកច្នៃម៉ូដរូបនេះ តែងសិក្សា និងយកមកបង្កើតជាទម្រង់សម្លៀកបំពាក់ Inspire ដោយសិល្បៈ វប្បធម៌ខ្មែរ។ ការចូលរួមចំណែក លើកស្ទួយ ថែរក្សា និងការពារនូវសម្បត្តិវប្បធម៌ខ្មែរ ឱ្យនៅគង់វង្សយូរអង្វែង គឺចាំបាច់ណាស់ ត្រូវការចូលរួមពីកូនខ្មែរគ្រប់រូប មិនមែនគ្រាន់តែនិយាយថាស្រលាញ់ ប៉ុន្តែត្រូវមានឆន្ទះ និងទឹកចិត្តចូលរួមធ្វើ រួមផ្សព្វផ្សាយ នោះទើបដួងព្រលឹងជាតិខ្មែរ នៅគង់វង្ស ស្ថិតស្ថេរ ជាអមតៈ ៕


























































Account
Security
Favourite Content