Taylor Swift ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារផ្លូវការ ក្រោយជោគជ័យផ្ទួនៗមួយរយៈចុងក្រោយ

ខណៈ​ពេល​នេះបើ​និយាយពី​ឈ្មោះកំពូលតារាចម្រៀងស្រីប្រចាំជំនាន់ អ្នកដំបូងគេដែលមនុស្សជាច្រើននឹកដល់គឺប្រាកដជាឈ្មោះ Taylor Swift ព្រោះអ្វីក៏ដោយដែលនាងធ្វើគឺសុទ្ធតែអាចក្លាយជា Trending ឬភាពពេញនិយម ទាំងស្នាដៃចម្រៀងដែលចេញមក ពានរង្វាន់ផ្សេងៗ ឬសូម្បីតែការស្វែងរកសំបុត្រចូលមើលប្រគំតន្ត្រីរបស់នាងគឺមិនងាយស្រួលនោះទេ។

ចំពោះ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោករបស់ Taylor Swift ​ឆ្នាំ​នេះ​អាច​និយាយ​បាន​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ដោយមានសេចក្ដីរាយការណ៍ពី Bloomberg ថាបន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី The Eras Tour ទ្រព្យសម្បត្តិរបស់នាងនឹងកើនឡើងដល់ ១,១ ពាន់លានដុល្លារ។ ជាមួយទ្រព្យសម្បត្តិសុទ្ធទាំងអស់នេះ Taylor Swift បានក្លាយជាមហាសេដ្ឋីពាន់លានថ្មី ហើយក៏បានក្លាយជាតារា​មួយ​រូប​ក្នុង​ចំណោម​តារា​ហូលីវូដ​តិចតួចប៉ុណ្ណោះ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដល់កម្រិតនេះ​។

បន្ថែមពីលើតំណែងមហាសេដ្ឋីថ្មីនេះ អ្វីដែលគួរឲ្យសរសើរនោះ គឺកាលពីមុននាងបានថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមក្នុងការប្រគំតន្ត្រីជាមួយនាង ដោយបានផ្តល់ប្រាក់រង្វាន់ជាង ៥៥លានដុល្លារដល់ក្រុមការងារ និងអ្នកបើកឡានដឹកជញ្ជូនសម្ភារផងដែរ។

មិនតែប៉ុណ្ណោះ ចាប់តាំងពីការចេញផ្សាយខ្សែភាពយន្តឯកសារអំពីការប្រគំតន្ត្រីរបស់នាង “Taylor Swift The Eras Tour” និងអាល់ប៊ុមថ្មី 1989 (Taylor’s Version) អាចនិយាយបានថាតារាវ័យ ៣៣ឆ្នាំរូបនេះបានបង្ហាញភាពជោគជ័យរបស់នាងម្តងទៀតក្នុងនាមជាកំពូលតារាស្រីប្រចាំជំនាន់ ដោយសារតែនៅពេលនេះ ចំណូលភាពយន្តរបស់នាងសរុបទូទាំងពិភពលោកបានឡើងដល់ ២០៣ លានដុល្លារអាមេរិក ខណៈអាល់ប៊ុមដែលទើបនឹងចេញថ្មីៗនេះក៏បានបំបែកកំណត់ត្រាជាសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេចាប់តាំងពីថ្ងៃដំបូងនៃការចេញផ្សាយ ពោលគឺចំនួន ២៦០ លានដងនៅថ្ងៃទី ២៧ ខែតុលា ហើយមកទល់នឹងពេលនេះ ចំនួនស្ដាប់សរុបនៃអាល់ប៊ុមនេះបានឈានដល់មួយពាន់លានដងហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម