ថ្មីៗ នេះ តារាសម្ដែងប្រុសកូរ៉េ Song Joongki បានចូលរួមក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ JTBC Newsroom និងបាននិយាយរៀបរាប់ពីរឿងរ៉ាវមួយចំនួនទៅកាន់មហាជន។

ក្នុងចំណោមប្រធានបទផ្សេងៗ ដែលតារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះនិយាយក្នុងនោះក៏មានរំឮកដល់កូនប្រុសតូចរបស់លោកដែលមានអាយុ ៤ ខែ។ លោកបានលើកឡើងថា៖ លោក និងភរិយាបានយកចិត្តទុកដាក់មើលថែកូនតូចយ៉ាងខ្លាំង ពួកយើងទាំងពីរមើលថែគេរួមគ្នា។ វាជាពេលវេលាមួយដែលលោកមានអារម្មណ៍មានសុភមង្គលខ្លាំង។
លោកបានបន្ដថា៖ កូនប្រុសរបស់លោកត្រូវបានមិត្ដភ័ក្ដិ និងសាច់ញាតិជាច្រើនប្រាប់មានបបូរមាត់កាត់មករកលោក។ ហើយគេមានទម្រង់មុខកាត់មករកលោកច្រើនបើមើលឲ្យដិតដល់ទៅ។ មែនទែន នៅពេលលឺពាក្យសម្ដីអស់ទាំងអស់នោះ លោកនៅតែមិនចង់ជឿថា លោកមានកូនប្រុសម្នាក់នោះទេ។ វាពិតជារឿងអស្ចារ្យមួយ។


ជាចុងក្រោយ លោកបន្ថែមទៀតថា៖ ឳពុករបស់លោកជាគម្រូមួយដ៏ល្អសម្រាប់លោក។ គាត់ជាមនុស្សម្នាក់ធ្វើឲ្យរូបលោកក្លាយជាមនុស្សមានទំនួលខុសត្រូវ។ ឳពុកល្អគឺ ឳពុកដែលមានទំនួលខុសត្រូវ និងគោរពពាក្យសម្ដីដែលខ្លួនបាននិយាយ។ ទង្វើរបស់ឪពុកពិតជាគម្រូសំខាន់មួយសម្រាប់កូនៗ។ គួរបញ្ជាក់ថា Song JoongKi និងភរិយាបានប្រកាសពីទំនាក់ទំនងរបស់ខ្លួនកាលពីចុងឆ្នាំ ២០២២ បច្ចុប្បន្ន អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់ និងតែងតែបង្ហាញពីផ្អែមល្ហែមរបស់ខ្លួនឲ្យមហាជនបានឃើញផងដែរ។ ជារឿយៗ Song JoongKi តែងនិយាយរំឮកដល់ភរិយា និងកូនតូចជានិច្ច ៕

























Account
Security
Favourite Content