យោងតាមប្រភពព័ត៌មាន Spotv News នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ បានឲ្យដឹងថា សមាជិកក្រុមចម្រៀង BLACKPINK Jisoo និងតារាសម្ដែងប្រុស Ahn Bo-Hyun បានចែកផ្លូវគ្នាហើយ។ ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំងដោយសារអ្នកទាំងពីរទើបតែប្រកាសពីដំណឹងល្អទាក់ទងគ្នាកាលពីខែ សីហា ឆ្នាំ ២០២៣ កន្លងទៅ។
ជាការឆ្លើយតបពីខាងផលិតកម្ម YG ក៏បានបញ្ជាក់ច្បាស់ថា៖ អ្នកទាំងពីរពិតជាបានចែកផ្លូវគ្នាពិតមែន។

បើទោះជាចែកផ្លូវគ្នាហើយពិតមែន ប៉ុន្ដែអ្នកទាំងពីរនៅតែបន្ដរាប់អានគ្នាជាមិត្ដរួមអាជីពដដែល។
បច្ចុប្បន្ន សមាជិកក្រុមចម្រៀងនារី BLACKPINK Jisoo គឺផ្ដោតលើអាជីពជាអ្នកចម្រៀង និងសម្ដែងរបស់នាងស្របពេលដែលរូបនាងមានដំណឹងថានឹងត្រៀមថតរឿងថ្មីៗ ជាច្រើនផងដែរ។ សម្រាប់តារាប្រុស Ahn BoHyun នឹងត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងភាពយន្ដកុន Noryang: Sea Of Death នាខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខ៕























Account
Security
Favourite Content