នៅយប់ថ្ងៃទី ១៨ ខែតុលានេះ តារាសម្ដែងកូរ៉េ Han Hye Jin, Park Ha Sun និង Lim Soo Hyang នឹងបង្ហាញមុខក្នុងកម្មវិធីកម្សាន្ត “Problem Child In House” របស់ KBS2 ដើម្បីផ្សព្វផ្សាយការសម្ដែងល្ខោនរបស់ពួកគេគឺរឿង “Our Little Sister”។

ក្នុងឈុតខ្លីៗពីកម្មវិធីនោះ Lim Soo Hyang ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនតាមរយៈការចែករំលែករឿងរ៉ាវនៅពីក្រោយឆាកនៃឈុតថើបមាត់របស់នាង។ ខណៈដែលត្រូវបានគេស្គាល់តាមរយៈឈុតថើបដ៏ទាក់ទាញក្នុងការសម្ដែងរឿងជាច្រើន តារាស្រីរូបនេះបានបង្ហើបថានាងធ្លាប់ថតឈុតថើបមួយដែលចំណាយពេលរហូតដល់ ៦ ម៉ោងជាមួយ Cha Eun Woo សម្រាប់រឿង “Gangnam Beauty”។


នាងបានចែករំលែកថា៖ “វាជាឈុតថើបដំបូងនៅក្នុងរឿង ហើយយើងថតច្រើនប្លង់ដើម្បីមើលទៅស្រស់ស្អាត។ ការថតឈុតថើបនោះចំណាយពេលថតជាង ៦ ម៉ោង ខណៈត្រូវថតដល់ ២ថ្ងៃ។ នៅពេលត្រលប់ទៅមើលម៉ូនីទ័រទើបដឹងថាបបួរមាត់របស់ពួកយើងពិតជាហើមខ្លាំង”។
ជាមួយគ្នានោះ Lim Soo Hyang ក៏បានចែករំលែកការលំបាកខ្លះៗដែលនាងជួបប្រទះពេលធ្វើការជាមួយ Cha Eun Woo ដែលជាតារាប្រុសសង្ហាបំផុតមួយរូបក្នុងវិស័យសិល្បៈកូរ៉េ ដោយកាលនោះ Cha Eun Woo មានវ័យក្មេងជាងនាង ប៉ុន្តែពួកគេបានសម្ដែងជាតួអង្គដែលមានអាយុដូចគ្នា ៕

























Account
Security
Favourite Content