ការចេញបទចម្រៀងទោលដំបូងរបស់ Jisoo សមាជិកកូនបងក្រុមតារាចម្រៀងនារី BLACKPINK បានក្លាយជាបទចម្រៀងទោលដែលទទួលបានភាពជោគជ័យបំផុតក្នុងនាមជាតារាខេប៉ុប ឬតារាចម្រៀងកូរ៉េខាងត្បូងដោយនាងបានបំបែកកំណត់ត្រាថ្មីជាបន្តបន្ទាប់នៅកម្មវិធីតន្ដ្រីធំៗជាច្រើន។

រហូតមកដល់ពេលនេះ Jisoo បានបង្ហាញឥទ្ធិពលរបស់នាងជាថ្មីម្ដងទៀតនៅលើ Spotify ដែលជាកម្មវិធីតន្រ្ដីដ៏ធំមួយក្នុងពិភពលោក។ ជាពិសេសបទចម្រៀង FLOWER របស់នាងថ្មីៗនេះបានទទួលការចូលស្ដាប់ (stream) រហូតដល់ ៣០០ លានដងក្នុងរយៈពេលត្រឹម ១៩៦ ថ្ងៃ ធ្វើឱ្យបទនេះក្លាយជាបទចម្រៀងពីតារាទោលកូរ៉េខាងត្បួងដែលអាចឈានដល់ចំនួននេះលឿនបំផុត ហើយក៏ជាបទដំបូងក្នុងឆ្នាំ ២០២៣ដែលអាចមានការចូលស្ដាប់ច្រើនថ្នាក់នេះ។

បច្ចុប្បន្ននេះ Jisoo និង Lisa បានក្លាយជាតារាចម្រៀងទោលស្រីខេប៉ុបដែលមានបទចម្រៀងមានអ្នក stream លើសពី ៣០០ លានដងនៅលើ Spotify លឿនបំផុតក្នុងប្រវត្តិសាស្រ្ត ហើយនេះក៏ជារូបភាពដែលបង្ហាញពីសក្ដានុពលដ៏ធំសម្បើមរបស់សមាជិកក្រុមតារាចម្រៀងស្រី BLACKPINK ផងដែរ ៕



























Account
Security
Favourite Content