ចាត់ទុកថាជាដំណឹងដ៏រីករាយ និងជាសមិទ្ធផលថ្មីមួយទៀតរបស់ផលិតកម្មបារមី និងជាផលិតកម្មតន្ត្រីឈានមុខគេមួយនៅកម្ពុជា។ ថ្មីៗនេះ ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្ម បានបង្ហោះឱ្យដឹងថា នាងនឹងចូលរួមធ្វើជាវាគ្មិនម្នាក់ក្នុងសន្និបាត All That Matters 2023 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃ ១១-១៣ ខែកញ្ញា ខាងមុខនេះនៅ Hilton Singapore Orchard។

យោងតាមការបង្ហោះរបស់ ឡូរ៉ា ម៉ម បានឱ្យដឹងទៀតថា All That Matters នឹងនាំអ្នកចូលរួមឱ្យយល់ដឹងកាន់តែច្បាស់ពី វិស័យផ្សេងៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាវិស័យតន្ត្រី, កីឡា, កីឡាហ្គេមអេឡិចត្រូនិច, Web3, ប្រព័ន្ធឌីជីថល និងផ្នែកទីផ្សារ។ នាយកប្រតិបត្តិបារមី បានបញ្ជាក់ឲ្យដឹងថា “កម្មវិធីនេះក៏នាំវាគ្មិនដូចជាខ្លួនខ្ញុំ និងនាយកប្រតិបត្តិក្នុងឧស្សាហកម្មផ្សេងៗជួបជុំគ្នា ដើម្បីពិភាក្សា អំពីអ្វីដែលសំខាន់ចំពោះពួកយើង”។
អ្នករៀបចំបានហៅ CEO & Co- Founder របស់ផលិតកម្មបារមី ថា «Asian Boss» ថែមទៀតផង។ ក្រៅពី ឡូរ៉ា ម៉ម ក៏នឹងមានវាគ្មិន ៣ រូបផ្សេងទៀត សុទ្ធសឹងជាបុគ្គលល្បីៗក្នុងឧស្សាហកម្មតន្ត្រី ដែលនឹងមកបង្ហាញពីរបៀបដែលពួកគេគាំទ្រសិល្បកររបស់គេឆ្ពោះទៅកាន់ជោគជ័យក្នុងតំបន់ និងពិភពលោក ក៏ដូចជាកន្លែងដែលពួកគេមើលទៅឱកាសសម្រាប់ទៅថ្ងៃអនាគតផងដែ។


ចង់ដឹងថា ស្ត្រីឆ្នើមក្នុងឧស្សាហកម្មតន្ត្រីកម្ពុជារូបនេះ នឹងនាំអ្វីថ្មីប្លែកពីកម្មវិធី All That Matters 2023 មកកម្ពុជាវិញ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។ កម្មវិធី All That Matters 2023! Connect with me at All That Matters 2023៕

















































Account
Security
Favourite Content