ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ម្សិលមិញម្ចាស់ប្រ៊េន LAKAMO បានរៀបចំកម្មវិធីចុះហត្ថលេខា BA ថ្មី ម៉ាសបិទមុខស្ទីកស៊ែល និង សាប៊ូដុសខ្លួន LAKAMO ដែល BA ថ្មីទើបចុះកុងត្រាក្តៅៗនេះ គឺ ជូរី ល្អហួស ជាម្ចាស់មកុដ Miss Preteen Cambodia 2023។
គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន តម្លៃខ្លួនជាទូតសុឆន្ទៈរបស់ ជូរី ល្អហួស ត្រូវបានទម្លាយឱ្យដឹងក្នុងពិធីនេះតែម្តង គឺ ២០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដែលតម្លៃនេះពិតជាខ្ពស់ខ្លាំងស្មើនឹងតម្លៃខ្លួនរបស់តារាល្បីៗលំដាប់ប្រទេស។

ក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវ មាស ចាន់ដាលីន ម្ចាស់ប្រេនបានឱ្យដឹងថា ការដែលខ្លួនសម្រេចជ្រើសយក យុវតី ល្អហួស មកធ្វើជា BA ម៉ាសបិទមុខស្ទីកស៊ែល និង សាប៊ូដុសខ្លួន ឡាកាម៉ូ ព្រោះតែពេញចិត្តសមត្ថភាពរបស់ ល្អហួស ដែលថ្មីៗនេះនាងទើបឈ្នះមកុដ Miss Preteen Cambodia 2023។ ល្អហួស មានទាំងសម្រស់ និងសមត្ថភាព ដូច្នេះលោកជំទាវគិតថា ការជ្រើសយកយុវតីរូបនេះមកធ្វើ BA នឹងជួយឱ្យក្រុមហ៊ុនកាន់តែមានប្រជាប្រិយភាពខ្លាំង។
ក្រឡេកទៅមើល ម្ចាស់មកុដ Miss Preteen Cambodia 2023 ដែលទើបក្លាយជា BA ថ្មីក្នុងតម្លៃខ្លួន ២០ ម៉ឺនដុល្លារឯណោះវិញ ក៏បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង និងបានលើកឡើងឱ្យដឹងថា ការពិតទៅ នាងជាអតិថិជនម្នាក់របស់ម៉ាសបិទមុខស្ទីកស៊ែលនេះ ហើយនាងក៏បានចំណាយពេលស្រាវជ្រាវពីម៉ាសស្ទីកស៊ែលនេះ រួចក៏បានដឹងពីអត្ថប្រយោជន៍ជាច្រើនដែលមាននៅក្នុងនោះ ដូច្នេះនាងចង់ឱ្យគ្រប់គ្នាបានសាកល្បងប្រើប្រាស់ម៉ាសស្ទីកស៊ែលនេះទាំងអស់គ្នា។



ក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ មានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗយ៉ាងច្រើនកុះករ រួមទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងវត្តមានចូលរួមរបស់ កញ្ញា អ៊ីងហ្វា Miss Grand Thailand 2022 ដែលញ៉ាំងឱ្យកម្មវិធីនេះក្លាយជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ស្ទើរតែកក្រើកផ្សារទំនើប AEON MALL 3។ ក្នុងនោះ អ៊ីងហ្វា និង វត្តី រួមទាំងតារាល្បីៗជាច្រើនរូប បានឡើងច្រៀងសម្តែងបទចម្រៀងពីរោះៗជាច្រើនបទ ហើយ BA ថ្មី ក៏បានឡើងរាំក្រលែងចង្កេះតាមចង្វាក់ភ្លេង ធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធមខ្លាំងឡើង៕


























Account
Security
Favourite Content