កញ្ញា ចន សុទីម៉ា បេក្ខភាព Miss Universe តំណាងខេត្តកំពង់ចាម បានដើរបង្ហាញឈុតហែលទឹកដោយភាពជឿជាក់បំផុត ក្នុងការប្រកួត Swimsuit Competition កម្មវិធី Miss Universe Cambodia 2023 កាលពីប៉ុន្មានថ្ងៃមុន។


ទោះបីជាពេលនោះ សុទីម៉ា ធ្វើបានល្អបែបនេះក្តី តែទំព័រហ្វេសប៊ុកផ្លូវការ Beauty Pageant Reviewer ដែលគ្រប់គ្នាស្គាល់ថា អ្នកស្នេហាវិស័យបវរកញ្ញា បានប្រាប់ឱ្យកញ្ញាពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះបន្តិចទៀត ដើម្បីមើលទៅកាន់តែលះ និងទាក់ទាញជាងមុនទៅទៀត។
ហ្វេនផេក Beauty Pageant Reviewer រៀបរាប់ថា «សម្រាប់កញ្ញា John Sotima ដែលជាបវរកញ្ញាតំណាងអោយខេត្ដកំពង់ចាមកាលពីយប់មិញនេះ ក្នុងវគ្គប្រកួត Swimsuit របស់ Miss Universe Cambodia 2023 គាត់ក៏ធ្វេីបានល្អផងដែរ ប៉ុន្ដែនៅពេលដែរ Admin ទៅមេីលផ្ទាល់ Admin មានអារម្មណ៍ថាគាត់មិនទាន់លះល្អប៉ុន្មាននោះទេ ទាំងទឹកមុខ និងការដេីរគឺមិនទាន់ Strong ។ មួយវិញទៀតសម្រាប់ការ Make up របស់គាត់ក៏ដូចគ្នាផងដែរ ចង់អោយមេីលទៅហឹរជាងនេះ និងទាក់ទាញជាងនេះ ។ ហេីយ Admin ក៏សង្ឃឹមថា អ្វីដែល Admin និយាយគាត់នឹងផ្លាស់ប្ដូរ ហេីយនិង Update អោយខ្លាំងជាងនេះ ព្រោះ Admin ក៏ជា Fan របស់គាត់ដែរ ដូច្នេះការនិយាយមួយនេះគឺសុទ្ធតែចង់អោយគាត់ល្អសម្រាប់ដំណេីរនៃការប្រកួតរបស់គាត់ ។ Good luck Queen»។

សូមជម្រាបថា មិនមែនមានតែ ចន សុទីម៉ា ម្នាក់ទេដែលជាជើងខ្លាំងក្នុងការប្រកួតដ៏ធំនេះ ព្រោះបេក្ខភាពផ្សេងៗទៀតក៏សុទ្ធតែមានភាពខ្លាំងរៀងៗដែរ។ ជាក់ស្តែង ក្រោយចប់ការប្រកួតឈុតហែលទឹក គេកាន់តែមើលឃើញភាពខ្លាំងរបស់បេក្ខភាពនីមួយៗ ប៉ុន្តែមកុដនឹងបានទៅនរណានោះ រង់ចាំមើលការប្រកួតដ៏អស្ចារ្យទាំងអស់គ្នា៕























Account
Security
Favourite Content