រឿន ណាត ចេញមកឆ្លើយតបបែបនេះ ក្រោយហ្វេនៗថា កុមារី អែលសា សមជាកូនស្រីនាង

ថ្មីៗនេះ គេបានប្រទះឃើញហ្វេនផេក និងអ្នកប្រើប្រាស់ Tik Tok មួយចំនួន បានធ្វើការប្រៀបធៀប និងប្រដូច តារាម៉ូដែលវ័យក្មេង អែលសា ថានាងមើលទៅពិតជាស័ក្តិសម​ជា​កូនស្រី​បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ ​រឿន ណាត ខ្លាំងណាស់ បន្ទាប់ពីពួកគេមើលឃើញសមត្ថភាព ទេពកោសល្យ រូបសម្រស់ ពិសេសគឺការបោះជំហានដើររបស់ក្មេងស្រីរូបនោះ មើលទៅពិតជាដូច​រឿន ណាត កាលពេលនាងប្រកួតកម្មវិធី Miss Universe 2018 នៅប្រទេសថៃបេះបិទតែម្តង។

វីដេអូដែលហ្វេនប្រដូច ម៉ូដែលតូច អែលសា ទៅនិង​ រឿន ណាត ត្រូវបានបង្ហោះចែកចាយយ៉ាងសុះសាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok រហូតឮដល់ត្រចៀក​Miss Universe Cambodia 2018។ គេជឿជាក់ថា ស្រីស្អាត រឿន ណាត ពិតជាបានទស្សនាវីដេអូដែលហ្វេនប្រៀបធៀបនេះ ហើយទំនងជាត្រូវចិត្តទៀតផង ទើបនេះធ្វើការចែករំលែកវីដេអូនោះ ដោយភ្ជាប់ Caption ថា «សុំប៉ាម៉ាក់មកនៅជាមួយអុីៗមក ចាំអុីបង្រៀនElsaដើរម៉ូតរាល់ថ្ងៃ»។ មិនតែប៉ុណ្ណោះ នាងថែមទាំង Comment លេងជាមួយ អែលសា បែបនេះទៀតផង «សុំប៉ាម៉ាក់មកនៅជាមួយអុីណាតមក»

មិនមែនតែ​ រឿន ណាត ទេដែលមើលឃើញថា អែលសា ដូចកូននាងនោះទេ សូម្បីហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនទៀត ក៏មើលឃើញថា អែលសា ពិត​ជា​ដូចបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ នេះខ្លាំងណាស់។ គេសង្ឃឹមថា ថ្ងៃខាងមុខ អែលសា នឹងមានឱកាសអាចតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិដូចអ្វីដែល រឿន ណាត ធ្លាប់បានធ្វើ។

គេនៅចាំបានថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Mini Miss Cambodia 2023 អែលសា ធ្លាប់ប្រកាសឱ្យដឹងថា ទៅថ្ងអនាគត នាងចង់ក្លាយជាតារាម៉ូដែលល្បីឈ្មោះក្នុងប្រទេសកម្ពុជា ព្រោះនាងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ម៉្យាង នាងអាចស្លៀកសម្លៀកបំពាក់ជាច្រើនប្រភេទផ្សេងគ្នា ហើយខ្ញុំអាចបង្ហាញភាពជាខ្លួនឯងទៅកាន់ពិភព​លោក​បានទៀត។ ដើម្បីសម្រេចបំណងប្រាថ្នាក៏ធំនេះ បច្ចុប្បន្ន អែលសា កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯង តែក៏មិនបោះបង់ការសិក្សាឡើយ។

បន្ទាប់ពីជាប់តំណែង 1st Runner up Mini Miss Cambodia 2023 ម៉ូដែលវ័យក្មេងមានភាពឆ្លាតវៃរូបនេះ ក៏ទទួលបាន Certificate ពីសាលាស្រណោះតន្រី្ត បន្ទាប់ពីរៀនអស់​រយៈពេលជាង ២ ឆ្នាំ។ ថែមទាំងបានជាប់ឈ្មោះទៅបញ្ចេញសមត្ថភាពលេងព្យាណូ ក្នុងមហោស្រពយុវជនឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ កុំភ្លេចគាំទ្រ និងលើកទឹកចិត្តតារាម៉ូដែលតូចកម្ពុជារូបនេះទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់