ក្រុមអ្នកគាំទ្រហាក់មានការភ័យព្រួយខ្លាំង ក្រោយសមាជិកក្រុម Aespa គឺ Winter កំពុងត្រូវជនមិនស្គាល់មុខគំរាមសម្លាប់។

ផលិតកម្ម SM បានប្រកាសថា៖ Winter បានទទួលការគំរាមសម្លាប់ពីជនមិនស្គាល់មុខលើបណ្ដាញសង្គម។ បន្ទាប់ពីបានទទួលដំណឹងនេះផលិតកម្មបានរាយការណ៍ទៅប៉ូលីសភ្លាមៗ ដើម្បីធានារក្សាសុវត្ថិភាពរបស់ Winter។ ផលិតកម្ម SM ក៏បានលើកឡើង ពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាការពារសុវត្ថិភាពរបស់តារា។


បន្ទាប់ពីទទួលបានការគំរាមសម្លាប់ ក្រុម Aespa ត្រូវមានកាលវិភាគហោះហើរទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បីសម្ដែងក្នុងកម្មវិធី Outside Lands Music And Art Festival។ ការធ្វើដំណើរនេះ ធ្វើឱ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្ដែផលិតកម្ម SM បានព្យាយាមប្រឹងប្រែងសហការជាមួយខាងប៉ូលីសការពារសមាជិកក្រុមទាំងអស់ជាពិសេស Winter។


បើតាមការរាយការណ៍ ផលិតកម្ម SM បានជួលអង្គរក្សពិសេសបន្ថែមចំនួន ១៥ នាក់ដើម្បីការពារសមាជិកក្រុម Aespa នៅព្រលានយន្ដហោះ។ ស្របពេលដែល Winter បានបញ្ចេញស្នាមញញឹមដាក់អ្នកគាំទ្រដើម្បីកុំឱ្យមានការព្រួយបារម្ភខ្លាំងចំពោះនាង។
បើទោះជាមានអង្គរក្សការពារក៏ពិតមែន ប៉ុន្ដែអ្នកគាំទ្រនៅតែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ Winter និងសង្ឃឹមថា SM មិនធ្វេសប្រហែសដែលជាហេតុធ្វើឱ្យមានបញ្ហាណាមួយកើតឡើងឡើយ៕

























Account
Security
Favourite Content