Taehyun អតីតក្រុម Winner ស្ដាយក្រោយខ្លាំង ធ្លាក់ខ្លួនញៀនថ្នាំកំពុងព្យាបាល

បច្ចុប្បន្ន Nam Tae Hyun ដែលជាអតីតសមាជិកក្រុមចម្រៀងល្បី WINNER កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀន និងកំពុងទទួលការព្យាបាល។

​ក្នុង​ Channel YouTube ‘Kizzle’ កាល​ពី​ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ២០២៣ តារាប្រុស Nam Tae Hyun បានទម្លាយ​ថា​ លោក​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌលអ្នក​ញៀន​ថ្នាំមួយ​ក្នុង​ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។  

Nam Tae Hyun បាន​ចែក​រំលែក​ថា ​លោកកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្ដាច់គ្រឿងញៀន និងព្យាយាមធ្វើឱ្យជីវិតរបស់លោកប្រសើរជាងមុន។  លោកហាក់មានអារម្មណ៍សោកស្ដាយចំពោះទង្វើរបស់ខ្លួន។

លោកក៏បានប្រាប់ពីបទពិសោធក្នុងអំឡុងពេលពីរខែដែលបានចំណាយពេលនៅក្នុងមជ្ឈមណ្ឌលផ្ដាច់គ្រឿងញៀន។ ថ្វីត្បិតតែមានការតឹងរ៉ឹងប៉ុន្ដែជីវិតរបស់លោកហាក់មានភាពល្អប្រសើរជាងមុន  មិនផឹកស្រា មិនជក់ថ្នាំ ធ្វើតាមការណែនាំរបស់អ្នកជំនាញ និងគេងបានលក់ស្រួល។

Nam Tae Hyun ក៏បាន​ដាស់​តឿនដល់ក្មេងៗ ជំនាន់ក្រោយ កុំចង់ដឹង ឬចង់សាកពីគ្រឿងញៀន វាមិនចំណេញនោះទេ។ លោកសារភាព លោកជាមនុស្សចង់ដឹង ចង់សាក ទើបជីវិតរបស់លោកធ្លាក់ដល់ដំណាក់កាលនេះ។ លោកបន្ដថា៖ “វាមិនមែនជារឿងប្លែកទេដែលមនុស្សមានការចង់ដឹង ចង់សាកល្បង ប៉ុន្ដែពេលខ្លះការចង់សាក ចង់ស្គាល់គឺមិនមានអ្វីចំណេញឡើយពេលខ្លះមានតែនាំទុកដល់ខ្លួនឯងទៅវិញ”។

គួរបញ្ជាក់ Nam Tae Hyun ត្រូវ​បាន​បញ្ជូន​ទៅធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម បើ​ទោះ​បី​ជា​​មិន​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក៏​ដោយ ប៉ុន្ដែលោកត្រូវបានឃ្លាំមើលដោយប៉ូលីសដោយសារជាប់ពាក់ព័ន្ធរឿងប្រើប្រាស់គ្រឿងញៀនប្រភេទ Methamphetamine៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

នៅថ្ងៃទី២២ ខែកុម្ភៈនេះ Yang Yang បានបង្ហាញខ្លួនក្នុងពិធីបើកកាមេរ៉ារឿងភាគថ្មីចំណងជើង Bu Rang Jiang Shan ជាមួយនឹងបង់រុំរបួសនៅដៃខាងឆ្វេង ដោយសារការរងរបួសបាក់ឆ្អឹងនៅពេលហ្វឹកហាត់

តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

ទិដ្ឋភាព​មង្គល​ការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្អួត​សម្រស់ បង្អួតដៃ​គូស្នេហា ព្រោះទាំង Influencer ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បីៗ​បណ្ដើរ​គ្នា​ត្រសង​ចូលរួមកម្មវិធី

Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ Ed Sheeran បានទម្លាយពីមូលហេតុដែលលោកមិនប្រើប្រាស់ទូរស័ព្ទតាំងពីឆ្នាំ ២០១៥ នៅលើឆាកប្រគំតន្ត្រី Loop Tour ក្នុងទីក្រុងស៊ីដនី មុនពេលចាប់ផ្តើមច្រៀងបទ Old Phone ដែលជាបទ

ពេជ្រ ពិសី ទទួលបានបណ្ណាការមាស ៥ គីឡូក្រាម ស្មើនឹងទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ

មង្គលការ​អ្នក​ជំនួញ​វ័យ​ក្មេង​ដ៏​ល្បី ពេជ្រ ពិសី កក្រើក​អស់​បុគ្គល​មាន​មុខ​មាត់​លើ​វិថី​អនឡាញ អ្នក​បង្កើត​មាតិកា អ្នក​សិល្បៈ និង​អ្នក​ជំនួញ​តូច​ធំ​ជាច្រើន​ទៀត។ ម្ចាស់​ផលិតផល ផ្កា មិន​ត្រឹម​រៀបចំ​កម្មវិធី​បាន​យ៉ាង​

V ឆ្លើយតប ក្រោយ Min Hee Jin យកការសន្ទនាផ្ទាល់ខ្លួនដាក់ជាភស្តុតាងជូនតុលាការ ក្នុងជម្លោះជាមួយ​ HYBE

V បានបកស្រាយអំពីសារក្នុងកម្មវិធី KakaoTalk ដែល Min Hee Jin បានយកទៅដាក់ជូនតុលាការដោយគ្មានការយល់ព្រមពីលោក ក្នុងរឿងក្តីជម្លោះផ្លូវច្បាប់រវាង HYBE និង Min Hee Jin ដោយបញ្ជាក់ថា លោកមិន

មន្ទីពេទ្យក្នុងប្រទេសចិន “យកមនុស្សជា” ក្លែងធ្វើជា “អ្នកជំងឺវិកលចរិត” ដើម្បីបោកយកប្រាក់ធានារ៉ាប់រ៉ង

មន្ទីរពេទ្យវិកលចរិតមួយចំនួននៅភាគកណ្តាលនៃប្រទេសចិន បានប្រើប្រាស់ល្បិចលួងលោមមនុស្សមានសុខភាពល្អឱ្យមកធ្វើជាអ្នកជំងឺ ក្នុងគោលបំណងបន្លំយកប្រាក់ពីធានារ៉ាប់រង ប្តូរនឹងការរស់នៅដែល

បវរកញ្ញាខ្មែរកម្ពស់ខ្ពស់ទាំង ៤ រូប រួមគ្នា ផ្សព្វផ្សាយពីសម្លៀកបំពាក់ស្បៃខ្មែរ

វីដេអូ​ដែល​បវរកញ្ញា​ខ្មែរ ៤ រូប បាន​រួម​គ្នា​ជា​ធ្លុង​មួយ ជួយ​ប្រម៉ូត​ផ្សព្វផ្សាយ​ពី​ស្បៃ​ខ្មែរ​ក្នុង​នោះ អ្នក​គាំទ្រ​មិន​ត្រឹម​លាន់មាត់​សរសើរ​ពី​សម្រស់​ឡើយ តែ​ក៏​ជា​បវរកញ្ញា​ដែល​មាន​កម្ពស់​ខ្ពស់​ផង​ដែរ។ ក្នុង​នោះ​មាន ចន សុទីម៉ា, ប៊ី

BLACKPINK រងការរិះគន់ខ្លាំងៗ ក្រោយទម្លាក់ Teaser ថ្មីសម្រាប់ការវិលត្រលប់ជាក្រុមដំបូងក្នុងរយៈពេល ៣ ឆ្នាំជាង

អ្នកលេងអ៊ីនធឺណិតកូរ៉េកំពុងចែករំលែកប្រតិកម្មរិះគន់យ៉ាងខ្លាំងចំពោះរូបភាព Teaser ថ្មីៗរបស់ក្រុមចម្រៀងនារី BLACKPINK

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)