មិនមែនជារឿងចម្លែកអ្វីទេ ដែលសិល្បករ-សិល្បការិនីមានអាជីពផ្សេងក្រៅពីការងារសិល្បៈ។ ក្នុងចំណោមនោះ ក៏មានអ្នកបម្រើការក្នុងវិស័យអាកាសចរណ៍ផងដែរ។ ជាក់ស្តែង នៅពេលក្រុមហ៊ុនអាកាសចរណ៍បើកដំណើរការជើងហោះវិញកាន់តែច្រើន សិល្បករ-សិល្បការនីដែលស្រលាញ់ការងារនេះ ក៏ចាប់ផ្តើមងាកខ្លួនទៅរកក្តីស្រមៃគ្រប់ៗគ្នា។
គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមសិល្បករ-សិល្បការិនីទាំងនោះ ក៏មានបវរកញ្ញា-បុរសឯកមួយចំនួន ដែលបានវិវត្តន៍ខ្លួនទៅជាបាហុនិកាក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់។ ខាងក្រោមជាបវរកញ្ញា-បុរសឯក ដែលបានវិវត្តន៍ខ្លួនទៅជាបាហុនិកាក្រុមហ៊ុនអាកាសចរណ៍នាពេលបច្ចុប្បន្ន ដោយខ្លះទើបចាប់ផ្តើមការងារនេះថ្មីថ្មោង តែខ្លះទៀតធ្លាប់ធ្វើជាបាហុនិកាពីមុនមករួចហើយ។
១. លោក Kelvan Fox ម្ចាស់ជយលាភី Man of the globe 2022៖ បច្ចុប្បន្ន Kelvan បម្រើការជាបាហុនិកា (Cabin Crew )នៅក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia។ កន្លងមកលោកធ្លាប់Cabin Crew/Flight Attendant នៅ JC Cambodia International។


២. កញ្ញា ជា ចារ៉ានី Miss International Cambodia 2022៖ បច្ចុប្បន្ន ចារ៉ានី ជាបាហុនិកា (Carbin Crew) បម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ SKY ANGKOR AIRLINES។

៣. លោក យូ ថនវណ្ណៈ Mister Grand Cambodia 2022៖ បច្ចុប្បន្ន វណ្ណៈ បម្រើការជាបាហុនិកា (Cabin Crew) នៅក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia។ លោកក៏ធ្លាប់ជា Cabin Crew នៅ JC Airlines ផងដែរ។



៤. លោក Binie Bin អតីតបេក្ខភាពប្រកួតកម្មវិធី Mister Model Cambodia 2020៖ បច្ចុប្បន្ន Binie Bin ជាបាហុនិកា (Carbin Crew) បម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ SKY ANGKOR AIRLINES។



៥. លោក Jeddy ជយលាភី CIM Star Photo Contest រដូវកាលទី១៖ បច្ចុប្បន្ន Jeddy បម្រើការជា Cabin Attendant នៅក្រុមហ៊ុនអាកាសចរណ៍ Qatar Airways។

៦. កញ្ញា ហេង រិនសុម៉ាលីតា ជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ ឆ្នាំ២០២២៖ បច្ចុប្បន្ន ម៉ាលីតា បម្រើការជាបាហុនិកា (Cabin Crew) នៅក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia៕























































Account
Security
Favourite Content