តែបៃតងត្រូវបានគេចាត់ទុកជាភេសជ្ជៈមួយប្រភេទដែលអាចជួយជំរុញការរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។ ជាពិសេសវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មក៏ដូចជាជួយឱ្យយើងមានភាពស្រស់ថ្លាផងដែរ។ លើសពីនេះ តែបៃតងក៏ត្រូវបានគេចាត់ទុកជាតែជំនួយសម្រស់មួយបែប ហើយប្រសិនបើញ៉ាំតាម ៣ របៀបនេះនឹងកាន់តែមានប្រសិទ្ធភាព៖
១. បន្ថែមខ្ញីស្រស់

ខ្ញីស្រស់មានសារធាតុ gingerol និង shogaol ដែលជាគ្រឿងផ្សំដែលអាចជួយបង្កើនការរំលាយអាហារ ជំរុញការសម្រកទម្ងន់ សម្រួលចរន្តឈាមក្នុងរាងកាយ និងជួយប្រឆាំងការហើមពោះផងដែរ។ ជាមួយគ្នានេះ មនុស្សភាគច្រើនមិនត្រឺមតែប្រើប្រាស់ខ្ញីដើម្បីសុខភាពប៉ុណ្ណោះ វាថែមទាំងអាចជួយឱ្យស្បែកមានផ្កាឈូកពីខាងក្នុងទៀតផង។ លើសពីនេះ នៅពេលយើងបន្ថែមខ្ញីចូលក្នុងតែបៃតង ក្លិនរបស់វានឹងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយផងដែរ។
២. ប្រើទឹកក្ដៅដែលមានសីតុណ្ហភាពត្រឹមត្រូវ

មនុស្សជាច្រើនបានប្រើទឹកពុះភ្លាមៗទៅឆុងដើម្បីឱ្យឆាប់ចេញពណ៌។ ប៉ុន្តែការឆុងបែបនេះហើយទុកយូរពេកអាចបំផ្លាញសារធាតុ catechins ដោយកាត់បន្ថយប្រសិទ្ធភាពនៃតែ។ ដូច្នេះយើងគួរតែប្រើទឹកដែលមានសីតុណ្ហភាពប្រហែល ៨០ អង្សារ ឬក្ដៅឪណ្ហៗទៅឆុងស្លឹកតែគឺល្អបំផុត។
៣. ហាមញ៉ាំតែដែលទុកចោកមួយយប់

តែដែលទុកចោលយូរ ឬមួយយប់នឹងធ្វើឱ្យបាត់បង់វីតាមីន និងសារធាតុចិញ្ចឹមជាច្រើន។ យោងតាមគេហទំព័រ Culinary tea បានបង្ហាញថាជនជាតិចិនបានប្រៀបធៀបតែដែលទុកចោលអស់រយៈពេលយូរដូចទៅនឹងថ្នាំពុលចំពោះទាំងសម្រស់ និងសុខភាព។ ដូច្នេះតែបៃតងល្អបំផុតគឺត្រូវញ៉ាំក្នុងរយៈពេល ២ ម៉ោងប៉ុណ្ណោះ៕

























Account
Security
Favourite Content