Angelababy ជាកំពូលតារាស្រីម្នាក់នៅឯប្រទេសចិន។ ក្រៅពីមានរូបមុខមាត់ដ៏ស្រស់ស្អាត រូបនាងក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីពូកែថែខ្លួន និងមានរាងតូចច្រឡឹង។ ចង្កេះរបស់ Angelababy ត្រូវបានអ្នកច្នៃម៉ូតសម្លៀកបំពាក់ធ្លាប់បានលើកឡើងថា មានទំហំតូចខ្លាំងរហូតដល់រ៉ូបដែលនាងស្លៀកត្រូវកែសម្រួល និងកៀបដង្កៀបបន្ថែមដើម្បីឱ្យតូចសមខ្លួន។



មែនទែនទៅ ថ្វីបើរូបនាងមានរាងតូចច្រឡឹងស្អាតពិតមែនតែក៏មានមហាជនមួយចំនួនសម្ដែងការព្រួយបារម្ភព្រោះនាងហាក់មើលទៅស្គមពេករហូតចេញឆ្អឹងជាដើម។ ប៉ុន្ដែក៏មានមតិផ្សេងទៀតលើកឡើងថា វាជារូបរាងរបស់នាងដូច្នេះអ្នកដទៃមិនគួរបញ្ចេញទាក់ទងរឿងរូបរាងរបស់នាងឡើយ។



ថ្មីៗ នេះ វិធីសម្រកទម្ងន់របស់ Angelababy ក៏ត្រូវបានគេលើកមកនិយាយ និងត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ។ Angelababy ធ្លាប់បានលើកឡើងថា៖ កាលពីមុននាងមិនសូវមានបញ្ហាឡើងគីឡូឡើយ ប៉ុន្ដែចាប់តាំងពីសម្រាលកូនមក បើហ៊ានតែប្រហែសគីឡូនឹងឡើងខ្លាំង។ ហេតុនេះនាងត្រូវមានការប្រុងប្រយ័ត្នចំពោះការញ៉ាំអាហារ។
នាងជ្រើសញ៉ាំរបស់ណាដែលចាំបាច់ត្រូវញ៉ាំប៉ុណ្ណោះ ឬរបស់ដែលនាងចូលចិត្ត។ បើគ្មានរបស់ដែលនាងត្រូវញ៉ាំទេ នាងនឹងមិនញ៉ាំអ្វីទាំងអស់ ជាពិសេសទុកពោះឱ្យនៅទំនេរយូរ។ ពេលខ្លះបើមិនចាំបាច់គឺនាងក៏មិនញ៉ាំអាហារផ្ដេសផ្ដាស់ដែរ។ នាងចំណាយពេលច្រើនលើការហាត់ប្រាណ ដូចជារត់ ដើរ ឈរ និងធ្វើចលនាផ្សេងៗ។






មហាជនជាច្រើនក៏បានសរសើរពីការខិតខំប្រឹងប្រែងរបស់នាងក្នុងការថែរក្សារាង ដោយសារវាមិនមែនជារឿងងាយស្រួលឡើយក្នុងការតមអាហារនានា។ ប៉ុន្ដែក៏មានមតិមួយចំនួនលើកឡើងថា គ្រប់គ្នាមិនគួរបង្អត់អាហារពេកនោះទេ វាអាចនាំឱ្យប៉ះពាល់ដល់សុខភាព៕























































Account
Security
Favourite Content