ស្ថាប័នគ្រប់គ្រងកម្មវិធី Miss Fabulous Cambodia 2023 បានប្រកាសអ្នកគ្រងតំណែង Miss Fabulous Cambodia 2023 ជំនួសឱ្យបវរកញ្ញាចាស់ដែលត្រូវប្រកាសដកតំណែងកាលពីពេលថ្មីៗ នោះគឺ ដា វីកា ដែលនាងត្រូវគេដឹងថាជាបេក្ខនារីជាប់តាមរយៈរូបថតលើកដំបូង ក្នុងការប្រកួត Miss Universe Cambodia 2023 ប៉ុន្តែគួរឱ្យសោកស្តាយមុនពេលប្រកាស Title ថ្មីជា Miss Fabulous Cambodia 2023 ដា វីកា បានបង្ហោះសារជូនដំណឹងថា នាងបានធ្វើការដកពាក្យចេញពីការប្រកួត MUC 2023 ហើយ។
មូលហេតុ គឺដោយសារនាងពុំទាន់ទទួលយកបាននូវមតិមហាជនកន្លងមក ដែលរិះគន់ទៅកាន់នាង មួយវិញទៀត នាងចង់ហ្វឹតហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត និងវិលមកវិញនូវឆ្នាំណាមួយវិញក្នុងពេលឆាប់ៗនេះ។

មិនបានប៉ុន្មានផង អតីត Miss Queen Cambodia ស្រាប់តែត្រូវប្រកាសជា Miss Fabulous Cambodia 2023 ធ្វើឱ្យហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងនេះ។ តាមដែលដឹង ដា វីកា នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវីធីអន្តរជាតិនៅប្រទេសថៃ នៅអំឡុងចុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។


ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈនៅព្រឹកមិញនេះ ដា វីកា ដែលទើបទទួលតំណែងជា Miss Fabulous Cambodia 2023 ថា នាងរំភើប និងសប្បាយចិត្តខ្លាំងមែនទែន ព្រោះមិននឹកស្មានថាខ្លួនឯងអាចឈានមកដល់ថ្ងៃនេះទេ គ្រប់យ៉ាងប្រហែលមកពីស្ថាប័នមើលឃើញ background និងការតស៊ូប្រកួតជាច្រើនកម្មវិធីរបស់នាង។ តួយ៉ាង កន្លងមកនាងធ្លាប់ចូលរួមប្រកួត MQC 2020 ម្តងហើយ (Top10) លុះឆ្នាំ ២០២៣ ក៏សម្រេចចិត្តចូលប្រឡង MQC 2023 ម្តងទៀតដោយទទួលបានជយលាភី 2nd Runner up MQC 2023។
ដោយចិត្តស្រលាញ់ការប្រកួតខ្លាំង ដា វីកា បានដាក់ពាក្យប្រកួត MUC 2023 ក្នុងនាមជាបេក្ខភាព Trangender តែនាងសម្រេចចិត្តបោះការប្រកួតនេះទៅ តែដោយភាពចៃដន្យនាងក៏ត្រូវស្ថាប័ន Miss Fabulous Cambodia សម្លឹងឃើញសមត្ថភាពហើយជ្រើសជា Miss Fabulous Cambodia 2023 តែម្តងទៅ។


បវរកញ្ញាភេទទី ៣ រូប នេះបន្តថា នាងនឹងខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងមុន ពិសេសគឺហ្វឹកហាត់លើ Q&A ការដើរ Catwalk និងរៀនរៀបចំអាកប្បកិរិយាជាបវរកញ្ញាឱ្យបានស័ក្តិសម ព្រោះនាងយល់ថា ក្នុងនាមជាបវរកញ្ញាយើងមិនអាចមានតែភាពស្រស់ស្អាតម៉្យាងទេ យើងត្រូវតែមានសម្រស់ ចំណេះដឹង សមត្ថភាព ដើម្បីតំណាងឱ្យប្រទេសយើង ប្រសិនបើយើងគ្មានចំណុចទាំងនេះទេ យើងមិនអាចធ្វើឱ្យកម្ពុជាយើងរីកចម្រើនបានទេ។ តាមការបញ្ជាក់ពី ដា វីកា នាងអាចប្រើប្រាស់ភាសាខ្មែរ ថៃ បារាំង និងអង់គ្លេស បានខ្លះៗដែរ។
ឆ្លៀតឱកាសនេះបវរកញ្ញាភេទទី៣ ដា វីកា ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងបណ្តាហ្វេនៗទាំងអស់ដែលតែងតែគាំទ្រតាំងពីដើមរហូតមកដល់ពេលនេះ។ កុំភ្លេចតាមដានដំណើររបស់នាងនៅឆាកអន្តរជាតិនាពេលឆាប់ៗនេះ និងចូលរួមលើកទឹកចិត្តបវរកញ្ញាភេទទី ៣ កម្ពុជារូបនេះឆ្ពោះទៅការដណ្តើមមកុដនៅអន្តរជាតិនាពេលខាងមុខនេះ៕

























Account
Security
Favourite Content