អស់រយៈកាលជាង ១៤ ឆ្នាំទៅហើយដែលរឿងភាគកូរ៉េដ៏ល្បី “Boy Over Flower” ឬ F4 បានចាក់ផ្សាយជាសាធារណៈ ស្របពេលតួសម្ដែងក្នុងរឿងម្នាក់ៗ ទទួលបានប្រជាប្រិយភាពខ្លាំង។ តួសម្ដែងខ្លះក៏បានរៀបការសាងគ្រួសារ ខ្លះទៀតក៏ប្រែប្រួលសឹងចំណាំមិនបាន។



ក្នុងចំណោមនោះដែរ តារាសម្ដែងប្រុស Park JiBin ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយកាលនោះលោកសម្ដែងជាតួប្អូនប្រុសរបស់តួឯកស្រី។ មុខមាត់ និងអត្ដចរិតដ៏គួរឱ្យស្រឡាញ់របស់លោកពិតជាធ្វើឱ្យមហាជនក្នាញ់ខ្លាំងតែម្ដង។ កាលពី ១៤ ឆ្នាំមុន លោកសម្ដែងជាតួអង្គកូនក្មេងតូចម្នាក់ តែបច្ចុប្បន្នតារាប្រុសរូបនេះមានវ័យ ២៨ ឆ្នាំទៅហើយ រីឯរូបសម្រស់ក៏ស្រស់សង្ហាខ្លាំងមើលសឹងមិនស្គាល់។






មែនទែនទៅ បើក្រឡេកមកមើលពីអាជីពជាអ្នកសិល្បៈរបស់លោកវិញ Park JiBin ហាក់មិនសូវចូលសម្ដែងរឿងជាតួឯកឡើយ ដោយបង្ហាញមុខភាគច្រើនត្រឹមជាតួអង្គបែប Cameo ប៉ុណ្ណោះ។ លោកផ្ដោតលើការសិក្សា និងជីវិតឯកជនផ្ទាល់ខ្លួនច្រើនជាង អ្វីដែលសំខាន់លោកក៏បានចូលបំពេញភារកិច្ចបម្រើកងទ័ពរួចហើយដែរ បើទោះជាមិនទាន់ដល់វ័យ ៣០ ក៏ដោយ។
ថ្មីៗ នេះ លោកបានលើកឡើងក្នុងបទសម្ភាសន៍ថា៖ នៅពេលដែលអាយុរបស់លោកកាន់តែច្រើន លោកមានអារម្មណ៍ចង់បង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួនទៅកាន់មហាជន។ លោកសង្ឃឹមនៅពេលអនាគតលោកអាចបង្ហាញការសម្ដែងរបស់ខ្លួនកាន់តែច្រើនទៅកាន់អ្នកគ្រប់គ្នា៕

























































Account
Security
Favourite Content