ហេតុផល 6 យ៉ាងអ្នកគួរដើរលេងជាមួយមគ្គុទេសក៍ទេសចរ

ប្រហែលជាពេលខ្លះ អ្នកគ្រាន់តែចង់ដើរមើលដើរថតរូបលេង តែបើអាចឆ្លៀតពេលនោះសិក្សាស្វែងយល់ចំណេះដឹងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រទៀតនោះ​ វាមិនរឹតតែល្អ ត្រូវទេ? តែបើនៅមិនទាន់គិតយល់ថា ហេតុអ្វីគួរតែដើរលេងដោយមានមគ្គុទេសក៍ទេសចរនោះ តោះ! មកអានអត្ថប្រយោជន៍ខាងក្រោមនេះជាមួយគ្នា…

#1 ដឹងលម្អិតអំពីរមណីយដ្ឋាន

ជាពិសេសពេលទៅទស្សនាប្រាសាទ កុំឲ្យថា ទៅមើលតែថ្ម…ដើរចុះដើរឡើងដដែលៗ។ ជឿអត់ថា? ពេលដែលដឹងអំពីរឿងរ៉ាវអំពីកន្លែងមួយហើយ យើងរឹតតែចង់ទៅលេងទីនោះ ហើយយល់ថាដំណើរកម្សាន្តនៅទីនោះ រឹតតែមានអត្ថន័យ។

#2 ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងជីវភាពក្នុងតំបន់

បានមើលបានឃើញ មិនប្រាកដថាបានដឹងបានស្គាល់នោះទេ ព្រោះអ្វីក៏ដោយ សុទ្ធតែត្រូវបានកសាង និងរៀបចំឡើងដោយគោលបំណង និងអត្ថន័យ ហេតុនេះហើយ បើបានស្វែងយល់អំពីដើមហេតុទាំងនោះ អាចនឹងមានរឿងខ្លះដែលគួរឲ្យភ្ញាក់ផ្អើល និងកោតសរសើរ។

ម្យ៉ាងទៀត អ្នកក៏អាចស្វែងយល់អំពីរបៀបរបបរស់នៅរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងជីវភាពរស់នៅរបស់ពួកគេទាំងសម័យមុន និងសម័យបច្ចុប្បន្នកាលផងដែរ។

#3 មានអ្នកស្រាយចម្ងល់ភ្លាមៗយ៉ាងក្បោះក្បាយ

អិនធើណែតក៏អាចជួយបានដែរ​ តែមិនប្រាកដថាបានភ្លាមៗ និងលម្អិតដូចអ្នកដែលបានដឹងច្រើននិយាយច្រើនពីរឿងទាំងនោះឡើយ។ ពេលអ្នកដើរលេងជាមួយមគ្គុទេសក៍ទេសចរ អ្នកអាចសាកសួរពួកគាត់អំពីចម្ងល់ផ្សេងៗ ហើយអាចទទួលបានចម្លើយរហ័ស និងច្បាស់លាស់ទៀតផង។

#4 ដឹងស្តាយរូបថតស្អាតៗ

មានស្តាយខ្លះ​ មានតែមគ្គុទេសក៍ទេសចរទើបដឹង។ អញ្ចឹងហើយ កុំភ្លេចសាកសួរពីស្តាយថតរូបពិសេសៗតែអាថ៌កំបាំងពីពួកគាត់ផង។ មួយវិញទៀត អ្នកក៏មិនបាច់បារម្ភថាអត់មានអ្នកថតរូបឲ្យដែរ។

#5 ដើរលេងបានរលូន ដោយមិនបាច់គិតច្រើន

ប្រាកដណាស់! ជាទូទៅ ដំណើរកម្សាន្តទាំងមូលនឹងត្រូវបានរៀបចំ ឬគ្រោងទុករួចជាស្រេច ដែលអាចឲ្យអ្នកចំណេញពេលវេលាក្នុងការគិត ឬស្រាវជ្រាវរកបានច្រើន។ ហើយអ្វីដែលរឹតតែសំខាន់ គឺមិនបាច់ភ័យថាយឺតពេល ឬខកដំណើរអ្វីនោះទេ ព្រោះមានអ្នកចាំរំលឹក ក៏ដូចជាដាស់តឿនអ្នក។

#6 ស្គាល់កន្លែងឡូយៗដែលមិនសូវមានអ្នកស្គាល់

មានកន្លែងខ្លះ ទាល់តែអ្នកដើរនៅទីហ្នឹងច្រើនហ្មង បានស្គាល់ ហើយអ្នកប្រាកដជាមានមោទនភាពដែលបានស្គាល់តាមរយៈពួកគាត់។ វាជាអារម្មណ៍ប្លែកម្យ៉ាង ដែលទៅកាន់កន្លែងមួយដែលមិនសូវមានអ្នកស្គាល់ តែជាកន្លែងដ៏អស្ចារ្យ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម