Cute Cute ខ្លាំង! សត្វ​ចម្លែក​ទាំង​​៥ ប្រភេទ​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក

ធម្មជាតិ​គឺ​ជា​អាទិទេព​ដែល​បាន​បង្កើត​គ្រប់​យ៉ាង​នៅ​លើ​លោក​យើង​នេះ ហើយ​ធម្មជាតិ​ក៏​បាន​សាង​ភាព​អស្ចារ្យ​ខាង​រូបរាង​ឲ្យ​យើង​បាន​ឃើញ​មក​ជា​ច្រើន។​ ថ្ងៃ​នេះ AMS សូម​នាំ​យក​សត្វ​ចម្លែក​ទាំង​៥​ប្រភេទ​មក​ចែក​រំលែក​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​។​ ចង់​ដឹង​ថា​សត្វ​ទាំង​នោះ​ចម្លែក​ខ្លាំង​យ៉ាង​ណា? តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​Velvet monkey

Velvet monkey គឺ​ជា​សត្វ​ស្វា​ដែល​មាន​អវយវៈ​ភេទ​ពណ៌​ខៀវ​ស្រស់។ វា​អាស្រ័យ​នៅ​ជា​ហ្វូង​នៅ​ភាគ​ខាង​លិច​នៃ​សមុទ្រ​ខ្សាច់​សាហារ៉ា។ សត្វ​ស្វា​ប្រភេទ​នេះ​មាន​ដើម​កំណើត​នៅ​អាហ្វ្រិក​ខាង​កើត វា​មាន​កម្ពស់​ត្រឹម​តែ​ ៤២-៤៩ cm ទម្ងន់ ៤.១-៥.៥ kg និង​មាន​អាយុ​កាល​យូរ​បំផុត​ត្រឹម​តែ ១៣​ឆ្នាំ​តែ​ប៉ុណ្ណោះ។ នៅ​រដូវ​បន្ត​ពូជ​ពណ៌​របស់​ពងស្វាស​វា​នឹង​ធ្វើ​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ស្វា​ភេទ​ញី​​ឲ្យ​ចាប់​ចិត្ត​មក​លើ​វា។

២. Blob fish

Blob fish ជា​ត្រី​ដែល​មាន​មុខ​មាត់​ស្រដៀង​មនុស្ស។ ខ្លួន​របស់​វា​ពោរពេញ​ទៅ​ដោយ​ភាព​រអិល​ដូច​ជា​ចាហួយ​រុំ​ព័ទ្ធ​ពេញ​ដើម្បី​ការពារ​វា​ពី​កម្លាំង​នៃ​ទឹក​សមុទ្រ។ ​​ត្រី​ប្រភេទ​នេះ​មិន​ងាយ​បាន​ឃើញ​នោះ​ទេ​ បច្ចុប្បន្ន​មាន​តែ​ប្រទេស​អូស្ត្រាលី​តែ​ប៉ុណ្ណោះ​ដែល​នៅ​មាន​។ ​Blob fish ស៊ី​សត្វ​ដែល​ងាប់​ហើយ​ជា​អាហារ​និង​សត្វ​សមុទ្រ​តូចៗ​ជា​ដើម។

៣. Armadillo Lizard

នេះ​គឺ​ជា​សត្វ​ប្រចាំ​តំបន់​របស់​ប្រទេស​អាហ្វ្រិក​ភាគ​ខាង​លិច។​ សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​អភិរក្ស​មិន​ឲ្យ​មាន​ការ​ទិញ​លក់​ឡើយ។ វា​មាន​រូប​រាង​ដូច​ជា​សត្វ​នាគ​តូច​មួយ​ រូប​រាង​ខាង​ក្រៅ​ពោរពេញ​ទៅ​ដោយ​បន្លា​ហើយ​ជា​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​។​នៅ​ពេល​ដែល​មាន​គ្រោះ​អាសន្ន​វា​នឹង​ខាំ​កន្ទុយ​ខ្លួនឯង​ដើម្បី​បង្រួម​ខ្លួន​អោយ​ចេញ​ជា​រាង​មូល​។​សត្វ​ប្រភេទ​នេះ​អាច​រស់​បាន​យូរ​ដល់​ទៅ​៣០​ឆ្នាំ​តែ​បន្ត​ពូជ​តែ​១-២ដង​ក្នុង​មួយ​ឆ្នាំ។​

៤.​Mantis shrimp

នេះ​គឺ​ជា​បង្កង​ ៧ ពណ៌​ដែល​មាន​ភាព​កាច​សាហាវ​ខ្លាំង​បំផុត។វា​ធ្វើ​ការ​ប្រមាញ់​ដោយ​ការ​ ដាល់។ សត្វ​ប្រភេទ​នេះ​មាន​ភាព​រហ័ស​រហូន​យ៉ាង​ខ្លាំង​វា​អាច​ដាល់​ជាប់​ៗ​គ្នា​ម្ដង​បាន​ដល់​ទៅ​ ៥ម៉ឺន​ដង​ធ្វើ​ឲ្យ​ទឹក​ដែល​នៅ​ជុំ​វិញ​សត្វ​ដទៃ​ទៀត​បែក​ទៅ​ជា​ពពុះ​បែក​ផ្ទុះ​ទៅ​លើ​ខ្លួន​សត្រូវ។ ​ទម្ងន់​នៃ​ការ​ដាល់​ធ្ងន់​ជាង​ទម្ងន់​ខ្លួន​របស់​វា​ដល់​ទៅ​១០០០ដង។ អីយ៉ា!​នេះ​គឺ​ជា​កំពូល​អ្នក​ប្រយុទ្ធ​នៅ​បាត​សមុទ្រ​ច្បាស់​ណាស់។

៥. Sea Pig

រូប​រាង​ក្រម៉ាប់​តឿៗ​នៅ​បាត​សមុទ្រ​នេះ​គឺ​ជា​សត្វ​ជ្រូក​សមុទ្រ។ វា​ជា​សត្វ​នៅ​ក្នុង​ត្រកូល​ពពួក​ឈ្លើង​សមុទ្រ​ដែល​មាន​មាត់​ដូច​ជា​ជ្រូក។ វា​អាច​ពង្រីក​ខ្លួន​ឲ្យ​ធំ​ជាង​ធម្មតា​បាន​ហើយ​ភាគ​ច្រើន​ទាល់​តែ​ចុះ​ទៅ​ក្នុង​ទឹក​ជម្រៅ​១០០០​ម៉ែត្រ​ទើប​រក​ឃើញ​វា។ ជ្រូក​សមុទ្រ​ស៊ី​កម្ទេច​ស្លែ​​កម្ទេច​សត្វ​ដែល​ងាប់​ជា​អាហារ​ វា​មិន​មែន​ស៊ី​កន្ទក់​ដូច​ជ្រូក​យើង​ទេ​ណា​សូម​កុំ​ច្រឡំ។​ សត្វ​ជ្រូក​ប្រភេទ​នេះ​ភាគ​ច្រើន​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ មហាសមុទ្រ​ អាត្លង់ទិច និង​មហាសមុទ្រ​ឥណ្ឌា​ ប្រិយមិត្ត​អាច​ទៅ​រក​មក​ចិញ្ចឹម​លេងៗ​បាន​កែ​អផ្សុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម