ការ​ប៉ះ​ពាល់​​ ៥​ កន្លែង​​ដែល​បុរស​ចង់​បាន​ពី​មនុស្ស​ស្រី​​ជាទី​​ស្រឡាញ់ តែគេ​មិន​និយាយ

មិន​មែន​មាន​តែ​ស្រីៗ​ទេ​ដែល​ចង់​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​មក​បង្ហាញ​កាយ​វិការ​ផ្អែមល្ហែម​ដាក់។ បុរស​ក៏​គេ​ចង់​បាន​ដូច​​គ្នា​គ្រាន់​តែ​គេ​មិន​សូវ​និយាយ​ឲ្យ​អ្នក​ដឹង។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​ការ​បង្ហាញ​ក្តី​ស្រឡាញ់​ដែល​មនុស្ស​ចូល​ចិត្ត​បំផុត​មិនមែន​ជា​ការ​និយាយ​ផ្អែម​នោះ​ទេ​តែ​ជា​ការ​ប៉ះពាល់​រាងកាយ​របស់​គេ​ឬ ដែល​គេ​ហៅ​ថា​ ” Skin touch” នោះ​ឯង។ ហើយ​មាន​ ៥​កន្លែង​ដែល​បុរស​ចូល​ចិត្ត​ឲ្យ​អ្នក​ប៉ះពាល់​បំផុត​។ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា​ថា​មាន​អ្វី​ខ្លះ?

. កើយ​ស្មា

បុរសៗ​គេ​ចូល​ចិត្ត​ឲ្យ​នារី​ដែល​ខ្លួន​ស្រឡាញ់​គេង​កើយ​ស្មា​របស់​គេ​ ព្រោះ​វា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​គេ​ជា​ទី​ពឹង​ផ្អែក​របស់​អ្នក​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​នៅ​ទទួល​បាន​ក្លិន​ក្រអូប​ពី​សក់​របស់​អ្នក​ថែម​ទៀត​ផង។

. អង្អែល​ក្បាល​ថ្នមៗ

ទោះ​ជា​មើល​ទៅ​គេ​ជា​មនុស្ស​រឹង​មាំ​តែ​អ្នក​មាន​ដឹង​ទេ​ថា​បុរសៗ​​ខ្លះ​ក៏​ចង់​ឲ្យ​អ្នក​មក​អង្អែល​ក្បាល​ឬ​លេង​សក់​របស់​គេ​ថ្នមៗ​ដែរ។ ដូច​ពាក្យ​មួយ​គេ​តែង​និយាយ​ថា​” ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​កូន​ក្មេង”។

. ឱប​ពី​ក្រោយ

មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​ការ​ឱប​ពី​ក្រោយ​ជាង​ឱប​ពី​មុខ​ព្រោះ​គេ​មាន​អារម្មណ៍​អ្នក​ខ្វាយ​ខ្វល់​ពី​គេ​ និង​មិន​ចង់​ឲ្យ​គេ​ឃ្លាត​ទៅ​ណា​ឆ្ងាយ។

. ថើប​ថ្ពាល់

ការ​ថើប​ថ្ពាល់​គឺ​ជា​អ្វី​ដែល​បុរសៗ​ចូល​ចិត្ត​ខ្លាំង​បំផុត។ គេ​នឹង​មាន​អារម្មណ៍​ល្អ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ថើប​ថ្ពាល់​របស់​គេ។ ដូច្នេះ​ហើយ​ទើប​បុរស​​តែងតែ​សុំ​ឲ្យ​អ្នក​ថើប​ថ្ពាល់​របស់​គេ​​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​រំភើប​ជាង​ពេល​ដែល​អ្នក​ថើប​មាត់​របស់​គេ​ទៅ​ទៀត។

. អង្អែល​ភ្លៅ

នេះ​គឺ​ជា​រឿង​ពិត​របស់​បុរសៗ​តែ​ម្ដង​។ គេ​ចូល​ចិត្ត​ឲ្យ​អ្នក​អង្អែល​ជើង​របស់​គេ។ វា​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​នៅ​ពេល​ដែល​អ្នក​អង្អែល​ភ្លៅ​របស់​គេ​ដោយ​អ្នក​មិន​ដឹង​ខ្លួន​ឬ​កំពុង​តែ​ធ្វើ​អ្វី​ម្យ៉ាង​ហើយ​យក​ដៃ​មក​ដាក់​លើ​ភ្លៅ​របស់​គេ។ បើ​អ្នក​មិន​ជឿ​ទេ​នៅ​ពេល​កំពុង​​តែ​អង្គុយ​ជិត​គ្នា​អ្នក​សាក​យក​ដៃ​ទៅ​ដាក់​លើ​ភ្លៅ​ឬ​អង្អែល​ភ្លៅ​គេ​ល​មើល ច្បាស់​ណាស់​ថា​គេ​ប្រាកដ​ជា​ងាក​មក​មើល​មុខ​អ្នក​ដោយ​កែវ​ភ្នែក​ស្រទន់​តែ​ម្ដង។

​បាន​ដឹង​យ៉ាង​នេះ​ហើយ​ប្រិយមិត្ត​កុំ​ភ្លេច​សាក​ល្បង​ទាំង​អស់​គ្នា​ណា ធានា​ថា​គេ​ពិត​ជា​ចូល​ចិត្ត​ជាក់​ជា​មិន​ខាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។