ស្ត្រីជំនាញចាក់សាក់បុរាណវ័យ ១០៦ឆ្នាំជនជាតិហ្វីលីពីនបង្ហាញខ្លួនលើទំព័រមុខទស្សនាវដ្តី VOGUE

លោកស្រី Whang-Od ឬមានរហស្សនាមថា Maria Oggay ជាស្ត្រីជនជាតិដើមភាគតិចមួយរបស់ហ្វីលីពីនដែលត្រូវបានគេស្គាល់តាមរយៈជំនាញសាក់បុរាណដ៏ពិសេសរបស់ខ្លួន។

ថ្មីៗនេះ ទស្សនាវដ្តី Vogue Philippines បានបង្ហាញតារាម៉ូដែលប្រចាំខែមេសារបស់ខ្លួនដែលមានអាយុ ១០៦ឆ្នាំដ៏គួរឲ្យភ្ញាក់ផ្អើលគឺលោកស្រី Whang-Od និងបានធ្វើឲ្យលោកស្រីក្លាយជាមនុស្សចាស់បំផុតដែលបង្ហាញខ្លួនលើទំព័រមុខរបស់ Vogue ។

លោកស្រី Whang-Od កើតនៅក្នុងឆ្នាំ ១៩១៧ និងរស់នៅក្នុងភូមិតូចមួយលើភ្នំ Buscalan ក្នុងប្រទេសហ្វីលីពីនដែលជាតំបន់ដែលត្រូវបានគេស្គាល់ថាមានអ្នកសាក់ mambabatok  ចុងក្រោយលើលោក។ លោកស្រី Whang-Od គឺជាអ្នកជំនាញសាក់ដែលមានអាយុកាល ១ពាន់ឆ្នាំ តែម្នាក់គត់ដែលសេសសល់ ដែលការសាក់បុរាណនេះគឺជាការសាក់ដោយប្រើឫស្សី បន្លាពីដើមទទឹម ទឹក និងធ្យូង។

ដ្បិតថាឈានដល់វ័យចំណាស់ក្តី តែការងារសិល្បៈរបស់លោកស្រីខាងលើនេះ បានទាក់ទាញទេសចរណ៍ជាច្រើនទៅកាន់ប្រទេសហ្វីលីពីន ដើម្បីទទួលបានការចាក់សាក់បែបបុរាណដ៏ល្បីល្បាញមួយរបស់លោកស្រី នេះបើយោងតាមទស្សនាវដ្តី Vogue ។

ថ្លែងប្រាប់សារព័ត៌មាន CNN លោកស្រី Whang-Od បានឲ្យដឹងថាជាទំនៀមទម្លាប់ជំនាញសាក់ នេះគឺ ​អាច​ផ្ទេរ​ទៅ​ឱ្យ​ញាតិ​ជាប់សាច់ឈាម​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្នលោកស្រីក៏បាន​បង្ហាត់​ចៅស្រី Elyang Wigan និង Grace Palicas ដើម្បីឲ្យបន្តវេន និងការពារកុំឲ្យបាត់បង់។

លោកស្រី Whang Od បានប្រាប់ CNN Travel ក្នុងឆ្នាំ ២០១៧ ថា «មិត្តភ័ក្តិរបស់ខ្ញុំដែលមានជំនាញចាក់សាក់នេះ បានទទួលអស់មរណភាពហើយ»។

«នៅសល់តែខ្ញុំម្នាក់គត់ ដែលនៅមានជំនាញសាក់នេះ ប៉ុន្តែខ្ញុំមិនខ្លាចថាទំនៀមទំលាប់នឹងបាត់បង់ទេព្រោះ ខ្ញុំបានផ្ទេរជំនាញនេះទៅកាន់អ្នកបន្តវេនហើយ»។

គួរបញ្ជាក់ថា មុនការបង្ហាញខ្លួនរបស់លោកស្រី Whang-Od លើទស្សាវដ្តី Vogue ហ្វីលីពីន កំណត់ត្រាសម្រាប់ តារាម៉ូដែលទំព័រមុខចាស់បំផុតរបស់ Vogue គឺកាន់កាប់ដោយតារាសម្តែង Judi Dench ដែលបានបង្ហាញខ្លួននៅលើមុខទស្សនាវដ្តី British Vogue ក្នុងឆ្នាំ ២០២០ ក្នុងអាយុ ៨៥ ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ