មើលៗ ផង! ១០ ចំណុច បញ្ជាក់ថាអ្នកកំពុងកើតជំងឺតួឯកហើយ

មានធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាពេលខ្លះរាប់អានជាមួយអ្នកដទៃមិនបានយូរ ហើយមើលទៅគេដូចមិនសូវចូលចិត្តយើងសោះ។ និយាយទៅអាចមានមិត្តភក្ដិ ប៉ុន្ដែរាប់អានគេស្និតស្នាលខ្លាំងមិនកើត ព្រោះចូលគេមិនចុះ។ មែនទែនទៅ បញ្ហាទាំងនេះអាចបណ្ដាលមកពីកត្ដាដូចខាងក្រោម៖      

១ គិតថាគ្រប់គ្នាចាប់អារម្មណ៍អ្នក

អ្នកមានអារម្មណ៍ថា ខ្លួនអ្នកឡូយអស្ចារ្យ ហើយមនុស្សជុំវិញខ្លួនអ្នកសុទ្ធតែចូលចិត្តអ្នក។ មិនតែប៉ុណ្ណោះ អ្នកចូលចិត្តគិត និងស្រមើស្រមៃច្រើន​ថា គេខ្វះអ្នកមិនបាន ពោលអ្នកគឺជាមនុស្សពិសេសសម្រាប់គេគ្រប់គ្នា។  

២ ចង់ឲ្យគេទុកអ្នកសំខាន់គ្រប់ពេល

មិនខ្វល់ថាមានរឿងអ្វី អ្នកចង់ឲ្យមនុស្សជុំវិញខ្វាយខ្វល់ពីអ្នកគ្រប់ពេលវេលា ទាំងដែលការពិតអ្នកមិនបានជាប់សាច់ឈាម ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយគេសោះ។

៣ ចូលចិត្តប្រៀនប្រដៅគេខុសកាលៈទេសៈ

អ្នកចូលចិត្តធ្វើខ្លួនដូចចេះដឹងគ្រប់រឿង និងតែងតែព្យាយាមប្រដៅ ឬឲ្យដំបូន្មានអ្នកដទៃទាំងដែលគេមិនបានសួរ។ ថែមទាំងគិតថាអ្វីដែលអ្នកដទៃធ្វើគឺខុសរហូត ហើយខ្លួនឯងទើបត្រឹមត្រូវ។

៤ មិនសូវស្ដាប់អ្នកដទៃ តែចូលចិត្តអួតពីខ្លួនឯង

អ្នកតែងតែព្យាយាមនិយាយកាត់គេគ្រប់រឿង និងព្យាយាមបង្ហាញ ឬបញ្ជាក់ថាអ្នកពូកែ ធ្វើអ្វីបានគ្រប់យ៉ាង។ លើសពីនេះ​ អ្នកព្យាយាមនិយាយសរសើរខ្លួនឯងទាំងដែលអ្នកដទៃមិនបានសួរសូម្បីតែមួយម៉ាត់។

៥ គិតថាមនុស្សជុំវិញល្ងង់មិនដឹងអីសោះ

គិតថាខ្លួនពូកែជាងគេគ្រប់សព្វ អ្នកដទៃមិនស្មើនឹងខ្លួន។ ហើយពេលខ្លះចូលចិត្តនិយាយកុហក ឬនិយាយពន្លើសពីការពិតប្រាប់អ្នកជុំវិញ។

៦ ចូលចិត្តធ្វើអ្វីឲ្យគេចាប់អារម្មណ៍

ពេលខ្លះអ្នកព្យាយាមនិយាយស្ដីលឺៗ  ឬបញ្ចេញសកម្មភាពអ្វីមួយឲ្យផ្អើលដល់អ្នកជុំវិញឲ្យគេងាកមកចាប់អារម្មណ៍លើអ្នក។

៧ គ្រប់គ្រងអ្នកដទៃ

អ្នកចូលចិត្តនិយាយស្ដីគ្របលើអ្នកដទៃ និយាយធ្វើម៉េចឲ្យតែបានលើគេ ហើយចង់ឲ្យគេគ្រប់គ្នាស្ដាប់សម្ដី និងធ្វើតាមខ្លួនឯង។

៨ រៀបឫកពា

អ្នកព្យាយាមបញ្ចេញចរិតល្អៗ ខុសពីទម្រង់ដើមរបស់អ្នក ដើម្បីឲ្យអ្នកគ្រប់គ្នាសរសើរ និងចូលចិត្តអ្នក។

៩ ក្រឡាលើគេគ្រប់រឿង

អ្នកចូលចិត្តកេងចំណេញលើអ្នកដទៃ ពេលខ្លះមិនចេញសូម្បីមួយរយ មួយរៀល តែចង់បានរបស់ល្អ។ ជាទូទៅដើរខ្សែលើគេរហូត អាងតែគេមិននិយាយ។ តែបើរបស់ខ្លួនឯងបេះមិនចេញ។

១០ ធ្វើខុសមិនទទួល តែបែរជាចោទអ្នកដទៃទៅវិញ

ពេលខ្លះខុសខ្លួនឯង តែមិនដឹងថាខ្លួនខុស បែរជាទៅបន្ទោសថារឿងហេតុមកពីអ្នកដទៃទៅវិញ។ ពេលខ្លះធ្វើដូចគ្មានរឿងអ្វីកើតឡើងទៀត ទាំងដែលខ្លួនឯងជាអ្នកធ្វើខុស។

មែនទែនទៅ បើអ្នកមានចរិតបែបនេះ គួរតែព្យាយាមកែប្រែបន្ដិចម្ដងទៅ ព្រោះមនុស្សគ្រប់គ្នានឹងដើរចេញពីអ្នកម្ដងមួយៗ គ្មានអ្នកណាមកទ្រាំនៅជាមួយអ្នកទេ បើតួឯកគ្រប់ពេលបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម