ដៃគូគ្នាជាង ១០ ឆ្នាំ ជា សុវណ្ណរិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាមិនចាស់សោះ!

គិតមកទល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំហើយ ដែល​ជា វណ្ណារិទ្ធ និង​ ហ៊ិន ច័ន្ទនីរ័ត្ន បានរួមការងារជាពិធីករ-ពិធីការនី ជាមួយគ្នា។ ថ្មីៗនេះ ពិធីករ​កូន ២ រូប​នេះ បានបង្ហោះរូបថតចាស់ៗជាមួយ នីរ័ត្ន ជំនាន់ទើបចាប់ដៃគ្នាធ្វើកម្មវិធី ឆាឆា លើកដំបូង នៅអំឡុងខែកញ្ញា ឆ្នាំ ២០១០ មកប្រៀបធៀបរូបថតនាពេលបច្ចុប្បន្ន ដោយពោលគឺរយៈពេលជាង ១០ ឆ្នាំហើយដែលអ្នកទាំង ២ ធ្វើការងារនេះជាមួយគ្នា។

ឥឡូវ​ ជា វណ្ណារិទ្ធ ចាត់ទុក ហ៊ិន ច័ន្ទនីរ័ត្ន ជាដៃគូ ថែមទាំងបន្ថែមពាក្យថា ដៃគូរយូរឆ្នាំបែបនេះ គេហៅថា «យ៉ិនស៊ិន» ដែលនេះបញ្ជាក់ពីភាពចំណាស់នៃការរួមការងាររវាងអ្នកទាំង២ ក្នុង​នាម​ជា​ពិធីករ​ទាំង​នៅ​ប៉ុស្ដិ៍ទូរទស្សន៍ និង​ឆាក​តន្រ្តី​។

ក្រៅពីកាន់កាប់កម្មវិធីកម្សាន្តក្នុងស្ថានីយ៍ទូរទស្សន៍ជាមួយគ្នា លោកប៉ាកូន២ និងស្រីស្រស់សោភារូបនេះ ក៏ជាដៃគូរដ៏ស័ក្កិសម សម្រាប់ពិធីមង្គលការផងដែរ ដោយញឹកញាប់អ្នកទាំងពីរតែងបង្ហាញខ្លួនជាពិធីករ-ពិធីការិនីក្នុងកម្មវិធីមង្គលការ និងកម្មវិធីផ្សេងដែលគេអញ្ញើញ។

ថ្វីបើអ្នកទាំង ២ ជោគជ័យអាជីពជាពិធីករដូចគ្នា ប៉ុន្តែជីវិតឯកជនរបស់សិល្បករមួយ​គូ​នេះផ្ទុយគ្នាស្រឡះ ដោយ ជា វណ្ណារិទ្ធ បានរៀបការសាងគ្រួសារច្រើនឆ្នាំមកហើយ ដោយសព្វថ្ងៃលោកមានកូនប្រុស ២ នាក់ និងមានមុខរបរក្រៅរង្វង់សិល្បៈថែមទៀតផង។ ជារឿយៗ លោករមែងបង្ហាញភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារ​។ 

ហ៊ិន ច័ន្ទនីរ័ត្ន នៅតែរក្សាលំនឹងភាពនៅលីវមកជាច្រើនឆ្នាំ ដោយឆ្នាំនេះនាងមានវ័យ៣២ ទៅហើយ តែ​នៅមិនទាន់បើកបេះដូងទទួលយកបុរសណាម្នាក់ជាគូជីវិត​ឡើយ ប៉ុន្តែកន្លងមកនាងក៏ជួបប្រទះរឿង​ស្នេហាខ្លះៗដែរ តែវាក៏សាបរលាបទៅវិញ​ពេលនាងគ្មានការឆ្លើយតបទៅលើរឿងទាំងនោះ។ បច្ចុប្បន្ន ពិធីការិនីដែលនរណាៗក៏សរសើរពីសម្រស់ដ៏ផូរផង់របស់នាង កំពុងកាក់កប់ការងារសិល្បៈខ្លាំង ថែមទាំងមានជំនួញក្រៅសិល្បៈជាច្រើនទៀតផង។

មិនតែប៉ុណ្ណោះ នាងថែមទាំងត្រូវជ្រើសរើស និងផ្ដល់កិត្តិយសឱ្យសម្តែងជាតួឯកស្រីក្នុងភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ