ដឹង​នៅ៖ ហេតុអ្វី​បាន​ជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ ២៨ថ្ងៃ?

ប្រតិទិន​សុរិយគតិ​ដែល​យើង​ប្រើ​ជា​លក្ខណៈ​សកល​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ឈ្មោះ Gregorian calendar ដែល​ជា​ប្រតិទិន​ដែល​បង្កើត​ឡើង​ដោយ​ចក្រភព​រ៉ូម ហើយ​ភាព​ខុស​ប្លែក​គេ​របស់​ខែ​កុម្ភៈ​ក៏​មាន​ប្រភព​ចេញ​ពី​ចក្រភព​​រ៉ូម​ដូចគ្នា​ដែរ។ ដើម្បី​រក​ហេតុផល​ថា​ហេតុអ្វី​បាន​ជា​ខែ​កុម្ភៈ​មាន​ត្រឹម​តែ​ ២៨​ថ្ងៃ​យើង​ត្រូវ​ក្រឡេក​ទៅ​មើល​រឿង​រ៉ាវ និង​ប្រវត្តិ​ដើម​ដំបូង​នៃ​ប្រតិទិន​សុរិយគតិ​ជា​មុន​សិន។

ដើម​ឡើយ​ប្រតិទិន​ដំបូង​ដែល​ចក្រភព​រ៉ូម​បាន​បង្កើត​ឡើង​កាល​ពី​ ៧០០​ឆ្នាំ​មុន​គ្រិស្តសករាជ​មាន​ត្រឹម​តែ​ ១០​ខែ​ប៉ុណ្ណោះ​ពោល​គឺ​ចាប់​ពី​ខែ​មីនា​ដល់​ខែ​ធ្នូ។ នៅ​ក្នុង​ប្រតិទិន​ដើម​ដំបូង​នោះ​ ៤ខែ​មាន​៣១ និង​៦ខែ​ផ្សេង​ទៀត​មាន​ ៣០ថ្ងៃ គិត​ជា​សរុប​មួយ​ឆ្នាំ​មាន​ត្រឹម​តែ ៣០៤​ថ្ងៃ​តែ​ប៉ុណ្ណោះ​ដែល​តិច​ជាង​ឆ្នាំ​ពិត​ប្រាកដ​រហូត​ដល់​ទៅ​ ៦១ថ្ងៃ។ ដោយ​មើល​ឃើញ​ពី​ភាព​ខុស​ប្រក្រតី​បែប​នេះ ស្ដេច​ថ្មី​ដែល​ជា​ស្ដេច​ទី២ ​ទើប​ឡើង​គ្រង​រាជ​ Numa Pompilius បាន​សម្រេច​ធ្វើ​ការ​កំណត់​ប្រតិទិន​សាជា​ថ្មី​តាម​វដ្ដ​ចន្ទគតិ​ ដើម្បី​ឱ្យ​វា​កាន់​តែ​មាន​ភាព​សុក្រឹត​និង​ច្បាស់លាស់​ជាង​មុន។ ការ​កំណត់​ប្រតិទិន​សាថ្មី​នេះ​បាន​បន្ថែម​ ២​ខែ​ទៀត​គឺ​ខែ​មករា និង​កុម្ភៈ​ដើម្បី​បង្គ្រប់​ ៣៥៥ថ្ងៃ​នៃ​ឆ្នាំ​ចន្ទគតិ។

ដោយ​សារ​តែ​ស្ដេច Pompilius ជា​មនុស្ស​ដែល​មាន​ជំនឿ​ថា​លេខ​គូ​គឺ​ជា​លេខ​មិន​ល្អ ដូច្នេះ​ហើយ​បាន​ជា​ប្រតិទិន​ថ្មី​នេះ​ត្រូវ​ដំឡើង​មួយ​ថ្ងៃ​ឲ្យ​ទៅ​ជា​លេខ​សេស​ពោល​គឺ​មួយ​ឆ្នាំ​មាន ៣៥៥​ថ្ងៃ ហើយ​ចំនួន​ថ្ងៃ​នៃ​ខែ​នីមួយៗ​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​ជា​លេខ​សេស​ផង​ដែរ​ពោល​គឺ​ ៤​ខែ​ដែល​មាន​៣១ថ្ងៃ​ត្រូវ​ទុក​ឲ្យ​នៅ​ដដែល ចំណែក​ឯ​ ៦ខែ​មុន​ដែល​មាន​៣០​ថ្ងៃ​ត្រូវ​បន្ថយ​មួយ​ថ្ងៃ​មក​ត្រឹម ២៩​ថ្ងៃ​ទាំង​អស់។ ចំពោះ​ខែ​ ២​ទៀត​ដែល​ទើប​បង្កើន​ថ្មី​ដោយ​សារ​តែ​ចំនួន​ថ្ងៃ​ដែល​នៅ​សល់​មិន​អាច​ចែក​ឲ្យ​ចេញ​ជា​លេខ​សេស​ទាំង​ ២​បាន ទើប​ស្ដេច Numa Pompilius សម្រេច​យក​ ២៩​ថ្ងៃ​ដាក់​ឲ្យ​ទៅ​ខែ​មករា ចំណែក​ឯ​ ២៨​ថ្ងៃ​ដែល​នៅ​សល់​ដាក់​ឲ្យ​ទៅ​ខែ​កុម្ភៈ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កំណែ​ទម្រង់​មួយ​ចំនួន​ក៏​បាន​ធ្វើ​ឡើង​ដោយ​ការ​ប្ដូរ​ខែ​ដែល​ទើប​បង្កើត​ថ្មី​ទៅ​ជា​ខែ​ទី១ និង​ទី២ ហើយ​មាន​ការ​បង្កើត​ថ្ងៃ​បន្ថែម ការ​លើក​ថ្ងៃ​ និង​លើក​ខែ​ជា​ដើម​នៅ​តាម​ឆ្នាំ​មួយ​ចំនួន​ទៅ​តាម​ឆ្នាំ​ និង​រដូវ​កាល​ជាក់ស្ដែង​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​កំហុស​ឆ្គង​នៅ​តែ​បន្ត​កើត​មាន​ឡើង​ទើប​ស្ដេច​ទី៣ Julius Caesar សម្រេច​រុះរើ​ប្រតិទិន​ឡើង​វិញ។ ដោយ​សារ​តែ​ស្ដេច​ថ្មី Julius Caesar នេះ​ធ្លាប់​បាន​ចំណាយ​ពេល​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អេហ្សីប​ច្រើន​ ហើយ​យល់​ដឹង​ច្រើន​ពី​ប្រទេស​អេហ្សីប​ និង​បាន​សម្រេច​យក​លំនាំ​តាម​អេហ្សីប​ពោល​គឺ​អនុវត្ត​ទៅ​ឆ្នាំ​សុរិយគតិ​សុទ្ធសាធ​ដែល​មួយ​ឆ្នាំ​មាន​ ៣៦៥​ថ្ងៃ​ដែល​អេហ្សីប​បាន​រក​ឃើញ​តាំង​ពី​ ២០០០ឆ្នាំ​មក​ម្ល៉េះ។ ក្រោយ​មក​ទៀត​អ្នក​ប្រាជ្ញ​ក្រិក​ក៏​បាន​រក​ឃើញ​បន្ថែម​កាន់​តែ​លម្អិត​បន្ថែម​ទៀត​គឺ​មួយ​ឆ្នាំ​មាន ៣៦៥ថ្ងៃ និង​៦ម៉ោង។ មួយ​ឆ្នាំ​ ៣៦៥ថ្ងៃ​និង​៦ម៉ោង​នេះ​ហើយ​ដែល​ Julius Caesar បាន​សម្រេច​យក​មក​រៀប​ចំ​ប្រតិទិន​ថ្មី​ដែល​មាន​ឈ្មោះ​ថា Julian calendar។ ប្រតិទិន​ថ្មី​របស់​ Julius Caesar នេះ​នៅ​បន្ត​ប្រើប្រាស់​លំនាំ​ខែ​ដដែល​គឺ​ចាប់​ពី​ខែ​មករា និង​បញ្ចប់​នៅ​ខែ​ធ្នូ ប៉ុន្តែ​គ្រាន់​តែ​ប្រតិទិន​ថ្មី​នេះ​មាន​ថ្ងៃ​បន្ថែម​ចំនួន​១០​ថ្ងៃ​ដើម្បី​បង្គ្រប់ ៣៦៥​ថ្ងៃ ហើយ​ថ្ងៃ​ទាំង​១០​នេះ​ត្រូវ​បាន​យក​ទៅ​ពង្រាយ​តាម​ខែ​នីមួយៗ​លើក​លែង​តែ​ខែ​កុម្ភៈ​ដោយ​គេ​ទុក​ឲ្យ​នៅ​ ២៨​ថ្ងៃ​ដដែល។

ប្រតិទិន Julian calendar ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​អស់​រយៈ​ពេល​ ១៦០០ឆ្នាំ​ឯណោះ​ ប៉ុន្តែ​ប្រតិទិន​នេះ​មិន​ត្រឹមត្រូវ​១០០​ភាគរយ​នោះ​ទេ​ព្រោះ​ថា​ជាក់ស្ដែង​មាន​មិន​ដល់​ ៣៦៥​ថ្ងៃ​និង​៦ម៉ោង​នោះ​ទេ ពោល​គឺ​មាន​ត្រឹមតែ ៣៦៥ថ្ងៃ​ ៥​ម៉ោង ​៤៦នាទី​ និង​៤៦វិនាទី​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ទើប​ការ​បន្ថែម​ ១​ថ្ងៃ​បន្ថែម​រៀង​រាល់​៤ឆ្នាំ​ម្ដង​គឺ​ច្រើន​ជ្រុល។ ហេតុ​ដូច្នេះ​ហើយ​ទើប​ឆ្នាំ ១៥៨២ ទើប​សម្ដេច​ទី ១៣​បាន​ធ្វើ​ការ​កែ​សម្រួល​ម្ដង​ទៀត ដោយ​សម្រេច​ថា​នៅ​រៀងរាល់​៤ឆ្នាំ​ម្ដង​ពោល​គឺ​ឆ្នាំ​ដែល​ចែក​ដាច់​នឹង​៤ គេ​នៅ​តែ​បន្ត​ថែម​១​ថ្ងៃ គឺ​២៩​ថ្ងៃ​នៃ​ខែ​កុម្ភៈ​ដូច​ពី​មុន​លើក​លែង​តែ​ឆ្នាំ​ណា​ដែល​ចែក​ដាច់​នឹង ១០០ តែ​ចែក​មិន​ដាច់​នឹង​ ៤០០​ នោះ​ថ្ងៃ​ទី ២៩​ ខែ​កុម្ភៈ​នេះ​មិន​ត្រូវ​បាន​គេ​បន្ថែម​នោះ​ទេ។ ប្រតិទិន​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Gregorian calendar យើង​បាន​បន្ត​ប្រើ​ប្រាស់​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា