ប្លែក​តែ​ពិត! រឿងរ៉ាវ​ចម្លែកៗ​របស់​សត្វ​ផ្សេងៗ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

សត្វ​ទាំង​អស់​សុទ្ធ​តែ​មាន​របៀប​រស់​នៅ​ខុស​ប្លែក​ពី​គ្នា​។​ តែ​យើង​មិន​ដែល​ធ្លាប់​បាន​ដឹង​នោះ​ទេ​ថា​ពួក​វា​មាន​របៀប​រស់​នៅ​ និង​សកម្មភាព​ប្លែកៗ​អ្វី​ខ្លះ?​ ឥឡូវ​យើង​មក​មើល​សកម្មភាព និង​ការពិត​ប្លែកៗ​របស់​សត្វ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​​ទាំង​អស់​គ្នា!

១.​ ច្រមុះ​របស់​សត្វ​ស្រមោច

​អ្នក​ណា​ខ្លះ​ដែល​ដឹង​ថា​ស្រមោច​ប្រើ​អ្វី​សម្រាប់​ហិត​ក្លិន?​ ចម្លើយ​នោះ​គឺ​ ស្រមោច​ប្រើ​ជើង​សម្រាប់​ហិត​ក្លិន។ ការ​ប្រើ​ជើង​ហិត​ក្លិន​ជួយ​ឲ្យ​វា​អាច​តាម​ក្លិន​ដែល​គ្នីគ្នា​របស់​វា​បន្សល់​ដាន​ទុក​បាន​យ៉ាង​ល្អ។

២.​ ជើង​របស់​សត្វ​អូដ្ឋ

អូដ្ឋ​ជា​សត្វ​ដែល​មាន​​ម្រាម​ជើង​ធំ​ពីរ​ គ្រប​ដណ្ដប់​ទៅ​ដោយ​ស្បែក​ជើង​ដែល​ក្រាស់​ និង​មាន​ស្បែក​ស្ដើង​មក​ភ្ជាប់​ម្រាម​ទាំង​ពីរ​ឲ្យ​ជាប់​គ្នា​ ធ្វើ​ឲ្យ​ជើង​របស់​សត្វ​អូដ្ឋ​រឹង​មាំ​និង​សក្ដិ​សម​ក្នុង​ការ​ដើរ​នៅ​ក្នុង​វាល​ខ្សាច់។ តែ​ប្រសិន​បើ​អូដ្ឋ​មក​ដើរ​នៅ​ដី​ភក់​វា​នឹង​ងាយ​រអិល​ដួល​ខ្លាំង​បំផុត។

៣.​ ត្រចៀក​របស់​សត្វ​ពស់

​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​សត្វ​ពស់​រាំ​របាំ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឥណ្ឌា​ហើយ​មែន​អត់?​ មាន​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​គិត​ថា​ពស់​រាំ​ទៅ​តាម​សូរសំឡេង​ខ្លុយ ​តែ​ការពិត​ទៅ​វា​ងាក​រេ​ទៅ​មក​តាម​កាយ​វិការ​របស់​មនុស្ស​ទេ​ ព្រោះ​ត្រចៀក​របស់​ពស់​គឺ​ថ្លង់ ឬអាច​ស្ដាប់ឮ​តិច​បំផុត។

៤.​ ត្រី​ឆ្លាម​ហែល​ទឹក

ប្រសិន​បើ​យើង​មាន​ឱកាស​បាន​មើល​ត្រី​ឆ្លាម​យ៉ាង​ជិត​បង្កើយ​នោះ​យើង​នឹង​សង្កេត​ឃើញ​ថា​ត្រី​ឆ្លាម​គឺ​ហែល​ទឹក​គ្រប់​ពេល​បើ​សិន​ជា​ឈប់​ហែល​វា​នឹង​ងាប់​។ ជា​ទូទៅ​ត្រី​ពូជ​ដទៃ​មាន​ថង់​សម្រាប់​ផ្ទុក​ខ្យល់​ទោះ​បី​ជា​មិន​កម្រើក​ខ្លួន​ក៏​អាច​រស់​បាន​តែ​ចំពោះ​ត្រី​ឆ្លាម​វិញ​វា​មិន​មាន​ថង់​សម្រាប់​ផ្ទុក​ខ្យល់​ឡើយ​ដូច្នេះ​បើ​វា​នៅ​ស្ងៀម​នោះ​នឹង​មិន​​មាន​ខ្យល់​អុកស៊ីហ្សែន​រត់​ទៅ​មក​សម្រាប់​ដក​ដង្ហើម​ឡើយ។

៥.​ គ្រឿង​ក្នុង​សត្វ​ឈ្លើង​សមុទ្រ

ឈ្លើង​សមុទ្រ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​វិធី​ការពារ​ខ្លួន​ឯង​ដែល​ប្លែក​នោះ​គឺ​ នៅ​ពេល​ដែល​ត្រូវ​គេ​យាយី​វា​នឹង​សក​ខ្លួន​ ហើយ​រុញ​អវយវៈ​ខាង​ក្នុង​របស់​វា​ចេញ​មក​ក្រៅ​ដើម្បី​ឲ្យ​សត្រូវ​ស៊ី​។ បន្ទាប់​ពី​នោះ​វា​នឹង​លួច​គេច​ខ្លួន​បន្តិច​ម្ដងៗ។ ២ ទៅ​៣​សប្ដាហ៍​ក្រោយ​មក​អវយវៈ​ខាង​ក្នុង​របស់​វា​នឹង​ដុះ​មក​វិញ​សា​ជា​ថ្មី ៕

៦. សត្វ​មាត់​ធំ​ជាង​គេ

សត្វដែលអាចបើកមាត់បានធំជាងគេ គឺពស់ថ្លាន់ Reticulated python ដែល​ប្រវែង​ខ្លួន​របស់វា​អាចលាតសន្ធឹងដល់ទៅ ១០ម៉ែត្រ ហើយអាចបើកមាត់លេបសត្វទម្ងន់ ៥៥គីឡូក្រាមចូល​បាន ដូច្នេះវាមិនមែនជារឿងចម្លែកទេក្នុងការឃើញសត្វដ៏ធំដូចជាខ្លារខិននៅក្នុងពោះរបស់វា។

៧. ដំរីកំពូល​ស៊ី

ដំរីអាហ្រ្វិក មានទំហំធំណាស់ និងអាច​មានទម្ងន់ធ្ងន់បំផុតរហូតដល់ ៧តោនពេលធំពេញវ័យ។ រាងកាយដ៏ធំនេះធ្វើ​ឲ្យ​វា​ត្រូវ​ចំណាយពេលប្រហែល ១៨-២០ ម៉ោងដើម្បីស៊ីចំណីក្នុងមួយថ្ងៃៗ។ ជាមធ្យម​​វា​ស៊ី​បន្លែ ៣៥០​គីឡូក្រាម​ក្នុង​មួយថ្ងៃ និងផឹក​ទឹក ៩០​លីត្រ​។

៨. គេស៊ីតាម​មាត់ គាត់ស៊ីតាមភ្នែក

ជាធម្មតាសត្វនឹងស៊ីអាហារតាមមាត់ ប៉ុន្តែសម្រាប់ គីង្គក់ និងកង្កែប ពួកវាស៊ីចំណីតាមរយៈភ្នែក។ ពេលស៊ីវាបិទភ្នែក ​រុញ​គ្រាប់​ភ្នែក​ទៅទល់​នឹង​ដំបូល​មាត់​បណ្តាល​ឱ្យ​ដំបូល​មាត់សង្កត់​នឹង​អណ្តាត ហើយ​រុញ​អាហារ​ធ្លាក់​ចូល​ក្រពះ។ រីឯ​ផឹក​ទឹក​ក៏ខុស​គេ​ដែរ គឺពួក​វា​ស្រូបទឹកតាមរយៈស្បែក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ