ថ្ងៃបុណ្យ អុំទូក ​មិន​ដឹង​ទៅ​ណា​? មក​លំហែ​កាយ​នៅ Bale Phnom Penh និង​សាក​ទាហិរ​ប្លែក​ឆ្ងាញ់​ជាប់​មាត់

ពេល​ខ្លះ​ហត់​ចិត្ត​ មាន​អារម្មណ៍​ ​ស្រ្ដេស​​ អស់​កម្លាំង​ ចង់​គេច​មិន​ចង់​ជួប​មុខ​អ្នក​ណា ប្រសិន​បើ​បាន​ទៅ​កន្លែង​ណា​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ច្បាស់​ជា​ល្អ​មិន​ខាន​។ ថ្ងៃ​នេះ​ដែរ អេតមីន មាន​កន្លែង​ចង់​ណែ​នាំ​ មិន​ត្រឹម​តែ​បរិយាកាស​ស្រស់​ស្រាយ​ទេ ថែម​ទាំង​មាន​ម្ហូប​អាហារ និង​ភេសជ្ជៈ​ឆ្ងាញ់ៗ ទៀត។

ជា​ពិសេស​ថ្ងៃ​ស្អែក​ដល់​ថ្ងៃ​បុណ្យ ​អុំទូក ហើយ ខណៈ​បាន​ឈប់​សម្រាក​ដល់​ទៅ ៤ ថ្ងៃ បើ​​គ្មាន​គម្រោង​ទុក​មុន​ទៀត​នោះ ប្រិយមិត្ត​ មិន​គួរ​រំលង​កន្លែង​មួយ​នេះ​ឡើយ។​​

តើ​ប្រិយមិត្ត​ចង់​ដឹង​ថា​ជា​កន្លែង​អ្វី​ ឬ​អត់?

ថ្មីៗ នេះ អេតមីន ទើប​តែ​បាន​ទៅ​កម្សាន្ត​នៅ​ Resort មួយ​កន្លែង​​នៅ​ជាយ​ក្រុង។ ដោយ​គ្រាន់​តែ​ចុះ​ពី​ស្ពាន​ជ្រោយ​ចង្វារ​ ជិះ​ទៅ​តាម​បណ្ដោយ​ផ្លូវ ៦A ហួស​​ស្ពាន​ទី ៨ ​បន្ដិច​នៅ​ខាង​ស្ដាំ​ដៃ ប្រិយមិត្ត​នឹង​ឃើញស្លាក​តូច​ល្មម​ពណ៌​ប្រផេះ​ដាក់​ឈ្មោះ​ថា Bale Phnom Penh។

គ្រាន់​តែ​​ដើរ​ចូល​ទៅ​ដល់​ភ្លាម​ អ្វី​ដែល​ប្រិយមិត្ត​ នឹង​ទទួល​បាន​មុន​គេ​គឺ​ភាព​ស្រស់​ស្រាយ ដោយសារ​ខ្យល់​​បក​មក​រំភើយៗ និង​​ក្លិន​ក្រអូប​ពី​ដើម​រុក្ខ​ជាតិ​នានា​ដែល​បាន​ដាំ​នៅ​ទី​នោះ​។ ដោយសារ អេតមីន ផ្ទាល់​បាន​ទទួល​នូវ​អារម្មណ៍​នេះ​រួច​ហើយ​ ពិត​ជា​មាន​អារម្មណ៍​ធូរស្រាល​មែន​ទែន ហើយ​មូល​ហេតុ​មួយ​ទៀត​​ដែល​ធ្វើ​ឲ្យ​ Bale Phnom Penh មាន​បរិយាកាស​ត្រជាក់​បែប​ធម្មជាតិ​​នោះ ​ដោយ​សារ​តែ​ស្ថិត​នៅ​ក្បែរ​ទន្លេមេគង្គ​​មាន​ខ្យល់​ត្រជាក់។

អាងហែលទឺក និងកន្លែងសម្រាប់គេងហាលថ្ងៃ

មិន​តែ​ប៉ុណ្ណោះ អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​ត្រជាក់​ចិត្ត​នោះ​ គឺ​បុគ្គលិក​​មាន​ភាព​រួស​រាយ​រាក់​ទាក់ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​​ឡើង warm welcome តែ​ម្ដង​។ ក្នុង​នោះ​ដែរ មាន​ទាំង​បន្ទប់​ស្នាក់​នៅ ដែល​មាន​ផា​សុខភាព​អាច​មើល​ទេស​ភាព​ខាងក្រៅ​ អាង​មុជ​ទឹក និង​កន្លែង​សម្រាប់​គេង​ហាល​ថ្ងៃ​ទៀត​ផង។ និយាយ​មែន​ណា បន្ទប់​គេង​ពិត​ជា​ស្រស់​ស្អាត​ របៀកដេគ័រ ឃើញ​ហើយ​ស្អាត​ទាក់​ចិត្ត​ មាន​អារម្មណ៍​ឡើង​ថា Fresh ខ្លាំង។ បើ​ប្រិយ​មិត្ត ជា​អ្នក​ធ្វើ​ការ​ខាង​បង្កើត​ Concept អ្វីថ្មីៗ ទៀត​នោះ មក​គេង​លំហែ​កាយ​ចំណេញ​ទាំង​គំនិត​ទៅ​វិញ​ទៀត ព្រោះ​ខួរ​ក្បាល​ស្រស់​ថ្លា​ គិត​អ្វី​ក៏​ចេញ។​​​

បន្ទប់គេងស្អាត មានផាសុខភាព

ក្រៅ​ពី​ទេស​ភាព​ស្រស់​ស្អាត​ ខ្យល់​ត្រជាក់​កាយា​ ធ្វើ​ឲ្យ​បំភ្លេច​បាត់​អស់​នូវ​ទុក​កង្វល់​ Bale Phnom Penh ក៏​មាន​លក់​នូវ​អាហារ ​ពេល​ព្រឹក​ ថ្ងៃត្រង់​ ល្ងាច និង​ភេសជ្ជៈ​ដែល​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់។ ជា​មួយ​គ្នា​នេះ​ដែរ​ ក្នុង​ចំណោម​នោះ អេតមីន ក៏បាន​ភ្លក់​នូវ​ទា​ហិរ​ដែល​ជា​មុខ​ម្ហូប​ល្បី​មួយ​ប្រចាំ​នៅ​ទី​នោះ​ដែរ។ និយាយ​ដល់​សាច់​ទា​ហិរ​នៅ Bale Phnom Penh វិញ​គ្រាន់​តែ​នឹក​ឃើញ​ក៏​ស្រក់​ទឹក​មាត់​ និង​មាន​អារម្មណ៍​ថា​ឃ្លាន​ដែរ ព្រោះ​ថា​សាច់​ទា​ ជា​ធម្មតា​អាច​និយាយ​បាន​ថា មាន​សាច់​រាង​ស្វិត​បន្តិច តែ​ទា​ហិរ​ប្រចាំ​ Bale Phnom penh គឺ​មាន​សាច់​ទន់​រសជាតិ​ឆ្ងាញ់​ប្លែក។ បើ​ប្រិយមិត្ត​ជា​មនុស្ស​ចូលចិត្ត​ញ៉ាំ របៀប​ដូច​ Steak ដែល​នៅ​ឈាមៗ គឺ​អាច​កុម្ម៉ង់​ឲ្យ​គេ​ធ្វើ​​ឆ្អិន​ល្មម ឬ​ស្ទើរ​ឆ្អិន យក​មក​ញ៉ាំ​ជាមួយ​នឹង​ទឹក​ជ្រលក់​​មាន​រសជាតិ​ផ្អែម​បន្តិច​ជូរ​​បន្តិច​ ​​ញ៉ាំ​ទៅ​ពិត​ជា​ប្លែក​ជាប់​មាត់។

សាច់ទាហិររស់ជាតិប្លែកជាប់មាត់

ទន្ទឹម​នេះ​ ប្រសិន​បើ​ប្រិយ​មិត្ត ចង់​រក​កន្លែង​ដែល​ស្ងប់​ស្ងាត់​ ​បរិយាកាស​ស្រស់​បំព្រង សម្រាប់​ចំណាយ​ពេល​ចុង​សប្ដាហ៍ ឬ​កន្លែង​ណាត់​ជួប​សំណព្វ​ចិត្ត​បែប​រ៉ូមែនទិច​​ Bale Phnom Penh គឺ​ជា​​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក។ ចំពោះ​តម្លៃ​​វិញ គឺ​សមរម្យ​អាស្រ័យ​ និង​ចំនួន​ថ្ងៃ​ដែល​បាន​ស្នាក់​នៅ។

ចាំ​អង្កាល់​សាក​ទៅ​សម្រាក​កម្សាន្ត​នៅ​ទី​នោះ​ល​មើល ប្រិយ​មិត្ត​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ ជា​ពិសេស​អារម្មណ៍​ស្រស់​ថ្លា​៕ សម្រាប់ព័ត៌មានបន្ថែម ប្រិយមិត្ត​​ អាច​ទំនាក់​ទំនង​លេខ​ទូរសព្ទ ០២៣ ៩០០ ៤២៥៕

អាហារសម្រន់ផ្សេងៗ
ភេសជ្ជៈត្រជាក់ជាប់ចិត្ត
បន្ទប់ទឹកមានអនាម័យស្អាត
ជាន់លើអាចមើលឃើញទេសភាពទន្លេយ៉ាងស្រស់ស្អាត
កន្លែងទទួលទានអាហារបែបឯកជន


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម