មក​ស្គាល់​បណ្ដា​ក្រុម​ផលិត​ MV​ ដែល​មាន​ស្នាដៃ​លេច​ធ្លោ​បំផុត​នៅ​ក្នុង​វិស័យ​ចម្រៀង​ខេប៉ុប​

ក្រៅ​ពី​បទ​ចម្រៀង​និង​រូប​សម្រស់​របស់​សិល្បករ​ ចំណុច​មួយ​ទៀត​ដែល​ជា​ភាព​ទាក់​ទាញ​នៅ​ក្នុង​បទ​ចម្រៀង​ ខេប៉ុប​នោះ​គឺ​ Music Video ។ បើ​និយាយ​ពី​វិស័យ​ចម្រៀង​ខេប៉ុប​ក្នុង​កំឡុង​ពេល​ ១០​ឆ្នាំ​ក្រោយ​មក​នេះ​ បច្ចេកទេស​នៃ​ការ​ផលិត​ MV គឺ​ជា​ចំណែក​នៃ​ការ​ Promote ក្រុម​ចម្រៀង​ទាំង​នោះ​​តែ​ម្ដង។ ជា​ពិសេស​ចំនួន​អ្នក​ចូល​ទស្សនា​នៅ​ក្នុង​ Youtube ដែល​បំបែក​កំណត់​ត្រា​មក​ជា​​រឿយៗ។ MV មួយ​មាន​ចំនួន​អ្នក​ចូល​មើល​ រាប់​រយ​លាន​ដង​ក្នុង​រយៈ​ពេល​មិន​ប៉ុន្មាន​ថ្ងៃ​ចាត់​ទុក​ថា​គឺ​ជា​រឿង​ធម្មតា​បំផុត​សម្រាប់​ក្រុម​ដែល​ឈរ​នៅ​លំដាប់​ជួរ​មុខ​របស់​វិស័យ​ខេប៉ុប​។ ទាំង​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ផលិត​MV របស់​ខេប៉ុប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ព្រោះ​MV ដែល​ពួក​គេ​ផលិត​ឡើង​មក​មិន​មែន​បង្ហាញ​តែ​ក្នុង​ប្រទេស​នោះ​ទេ​តែ​ត្រូវ​បាន​បើក​បង្ហាញ​ទូទាំង​សកល​លោក។​

ថ្ងៃ​នេះ​ AMS នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនាអំពី​ ក្រុម​ Production K-pop ដែល​ជា​ទី​ចាប់​អារម្មណ៍​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ជា​មួយ​និង​ Style ប្រចាំ​ខ្លួន​ដែល​គ្រាន់​តែ​ក្រឡេក​ក៏​ដឹង​ថា​ក្រុម​ណា​ជា​អ្នក​ផលិត។

បើ​និយាយ​ពី​វិស័យ​​ខេប៉ុប​សម្រាប់​ក្រុម​អ្នក​ផលិត​ MV ក៏​មាន​ Big 3 ដូច​គ្នា​ក្នុង​នោះ​រួម​មាន​៖ Zany Bros, Tiger Cave, និង​ naivE​ ដែល​បាន​ផលិត​MV ឲ្យ​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន​ក្រុម​មក​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​។ តែ​បច្ចុប្បន្ន​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​ខាង​ផលិត​កម្ម​ធំៗ​ជា​ច្រើន​បាន​ជ្រើស​យក​ក្រុម​អ្នក​ផលិត​ MV ​ដែល​មាន​ Style ប្រចាំ​ខ្លួន​ឲ្យ​មក​ផលិត​ Mnusic Video ឲ្យ។ ក្រុម​ដំបូង​ដែល​យើង​នឹង​លើក​យក​មក​និយាយ​នោះ​គឺ៖

. Paranoid Paradigm

ក្រុម​នេះ​បាន​ងាក​មក​ផលិត​ MV ឲ្យ​ផលិត​កម្ម​ធំៗ​ជា​ច្រើន​ជា​ពិសេស​ខាង​ផលិត​កម្ម​ SM Entertainment ក្នុង​នោះ​មាន​ MV របស់​ EXO, Red velvet, NCT, និង​ aespa ។ Style ប្រចាំ​ខ្លួន​របស់​លោក Paranoid Paradigm ​គឺ​ការ​ផលិត​ MV ដែល​មាន​ CG ទំនើប​ទាន់​សម័យ​ប្រៀប​ដូច​ជា​ការ​ឈាន​ទៅ​រក​ពិភពលោក​នៅ​ក្នុង​យុគសម័យ​ថ្មី​នា​ពេល​អនាគត​។ ក្នុង​ឆាក​នៃ​ Music Video នីមួយៗ​យើង​នឹង​បាន​ឃើញ​ CG លំដាប់​គុណភាព​ដែល​បាន​ផលិត​ឡើង​មក​ថ្មី​ទាំង​អស់​។

២. ក្រុម​របស់​លោក Bang jae yeob

មុន​នេះ​យើង​ក៏​បាន​និយាយ​ពី​ក្រុម​នេះ​រួច​មក​ហើយ​ពួក​គេ​គឺ​ជា​អ្នក​ដែល​ផលិត​ MV ឲ្យ​ផលិត​កម្ម​JYP តាំង​ពី​ដើម​មក​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ តែ​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​បាន​​ធ្វើ​ឲ្យ​ JYP ងាក​មក​​ឲ្យ​អ្នក​ផលិត​ MV មាន​ស្នាដៃ​ម្នាក់​ទៀត​ជា​អ្នក​ផលិត​ផលិត​ Music video ឲ្យ​វិញ​គេ​មាន​ឈ្មោះ​ថា​ Bang jae yeob ។ សមិទ្ធផល​ដែល​ធ្វើ​ឲ្យ​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ​គឺ​បទ​ God’s Menu របស់​ក្រុម​ Stray Kids រួម​ជា​មួយ​នឹង​បទ​ចម្រៀង​ពីរ​បទ​បន្ទាប់​មក​ទៀត​របស់​ Stray Kids ក៏​សុទ្ធ​សឹង​តែ​ជា​ស្នា​ដៃ​របស់​គេ​ទាំង​អស់។ ​ត​មក​ទៀត​គឺ​បទ​ចម្រៀង​របស់​ក្រុម​ God7 និង​ បទ​ Mafia in the morning របស់​ក្រុម​ Itzy ។ Style ប្រចាំ​ខ្លួន​របស់​ក្រុម​នេះ​គឺ​ជា​ការ​បញ្ជូន​ឆាក​មួយ​ទៅ​ឆាក​មួយ​ទៀត​ត​ភ្ជាប់​គ្នា​បាន​យ៉ាង​ល្អ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​តាំង​ពី​ដើម​រហូត​ដល់​ចប់​ MV តែ​ម្ដង។

៣. Seo hyun seung

បុគ្គល​ម្នាក់​នេះ​គឺ​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ភាព​អស្ចារ្យ​ស្ទើរ​តែ​គ្រប់​ MV ទាំង​អស់​របស់​ផលិត​កម្ម​ YG ក្នុង​នោះ​មាន​ក្រុម​ BigBang, 2NE1, Winner, Ikon , និង​ Blackpink ។ អាច​និយាយ​​បាន​ថា​បុគ្គល​ម្នាក់​នេះ​គឺ​ជា​អ្នក​ដែល​មាន​ស្នាដៃ​លេខ​ធ្លោ​និង​មាន​ Style ប្រចាំ​ខ្លួន​ច្បាស់​បំផុត​នៅ​ក្នុង​វិស័យ​ផលិត​ទាំង​ការ​រៀប​ចំ​ឆាក​ធំ​ទូលាយ​ ការ​លេង​ភ្លើង​ពណ៌​ឆើត​ឆាយ​ ជា​ពិសេស​ Style ថត​ជា​មួយ​យានជំនិះ​ផ្សេង​ៗ​គឺពួក​គេ​ធ្វើ​ចេញ​មក​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។

៤. Lum Pens

ជា​ទូទៅ​នៅ​ក្នុង​ Music Video របស់ k-pop តែង​តែ​ផ្ដោត​ទៅ​លើ​ប្លង់​ជិត​និង​ ការ​លែង​ camera ងាក​ទៅ​មក​ឲ្យ​អ្នក​ទស្សនា​កាន់​តែ​រំភើប​។ តែ​សម្រាប់ Lum Pens គេ​​ចូល​ចិត្ត​ប្រើ​ Camera​​ នៅ​នឹង​មួយ​កន្លែង​ និង​ ថត​យក​ប្លង់​ទូលាយ​ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ជ្រួតជ្រាប​អារម្មណ៍​របស់​តួអង្គ​នៅ​ក្នុង​​បទ​ចម្រៀង​បាន​យ៉ាង​ច្បាស់​លាស់។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ Lum pens​​ ក្លាយ​ជា​ជម្រើស​របស់​​ផលិត​កម្ម​ Big Hit ក្នុង​ការ​ផលិត​​MV ឲ្យ​ ក្រុម​ BTS ​ក្នុង​ការ​បញ្ចេញ​​រឿង​រ៉ាវ​របស់​ពួក​គេ​តាំង​ពី​ Series Wing រហូត​ដល់​ Love Yourself ។ អាច​និយាយ​បាន​ថា​ក្រុម​នេះ​ក៏​ជា​ចំណែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​ក្រុម​ BTS ក៏​ថា​បាន។

៥. Woogie Kim ( GDW)

ប្រសិន​បើ​ Lum pene គឺ​ជា​អ្នក​បញ្ចេញ​នូវ​អារម្មណ៍​សោក​សៅ​របស់​ BTS ដូច​នេះ Woogie Kim គឺ​ជា​អ្នក​បញ្ចេញ​អារម្មណ៍​ពុះ​កញ្ជ្រោល​របស់​ BTS ដូច​គ្នា។ MV របស់​ BTS ​បទ​ញាក់​ឡូយៗ​ កាលីបៗ​តាំង​ពី​ដើម​ឡើយ​សុទ្ធ​សឹង​តែ​ជា​ស្នាដៃ​របស់​គេ​ទាំង​អស់​ តែ​មួយ​រយៈ​ក្រោយ​មក​នេះ​គេ​ងាក​មក​ផ្ដោត​ទៅ​លើ​ការ​ផលិត​ MV ឲ្យ​ក្រុម​ថ្មី​ Everglow ជំនួស​វិញ។ តែ​មិន​ថា​ BTS ឬ Everglow Style សំខាន់​ប្រចាំ​ខ្លួន​របស់​គេ​គឺ​ជា​ការ​ On Location លើក​ទ័ព​​ទៅ​ថត​នៅ​ទី​កន្លែង​ធំ​ទូលាយ​ជា​ពិសេស​ការ​ចាប់​ប្លង់​ខ្ពស់​ពី​ខាង​លើ។

៦. Sunny Visual

ក្រោយ​ពី​បាន​ស្គាល់​ក្រុម​អ្នក​ផលិត​ MV ឲ្យ​ផលិត​កម្ម​ធំៗ​រួច​អស់​ហើយ​ឥឡូវ​យើង​មក​ស្គាល់​ក្រុម​អ្នក​ផលិត​ MV ឲ្យ​ផលិត​កម្ម​លំដាប់​មធ្យម​តែ​បច្ចេកទេស​វិញ​ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។ ក្រុម​នេះ​ផលិត​ MV ឲ្យ​សិល្បករ​​មក​ជា​ច្រើន​រួម​មាន​៖ LABOUM, Lovely, B1A4, Oh My Girl ជា​ពិសេស​គឺ​MV របស់​ Oh My Girl ដែល​ Sunny Visual បាន​ផលិត​MV ឲ្យ​តាំង​ពី​ទើប​តែ​បង្ហាញ​ខ្លួន​ដំបូង​រហូត​មក​ដល់​ពេល​នេះ។ Style ប្រចាំ​ខ្លួន​របស់​ក្រុម​នេះ​គឺ​ការ​ចាប់​ប្លង់​ Camera ដែល​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ និង​ CG ស្រស់​ស្អាត​ត្រជាក់​ភ្នែក​សក្ដិ​សម​ជា​មួយ​នឹង​​បុគ្គលិក​លក្ខណៈ​របស់​សិល្បករ​យ៉ាង​ខ្លាំង។

៧. Digipedi

ក្រុម​នេះ​ពិត​ជា​មិន​អាច​រំលង​បាន​នោះ​ទេ​ នេះ​ជា​ក្រុម​ដែល​ប្រឡូក​ក្នុង​វិស័យ​ផលិត​MV មក​ជា​យូរ​។តែ​ស្នា​ដៃ​របស់​គេ​ក៏​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​​ភ្ញាក់​ផ្អើល​សា​ជា​ថ្មី​ជា​មួយ​នឹង​ MV របស់ Loona។ ការ​លេង​ភ្លើង​និង​ពន្លឺ​ដែល​មើល​ទៅ​មាន​អាថ៌​កំបាំង​ធ្វើ​ឲ្យ​ MV កាន់​តែ​មាន​ភាព​ទាក់​ទាញ​ឡើង​ថែម​ទៀត។

៨. Rigend Film

ក្រុម​នេះ​ក៏​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​នេះ​។​ជា​មួយ​នឹង​ការ​ផលិត​MV ដែល​មាន​លក្ខណៈ ពិសេស​ប្រចាំ​ខ្លួន​ដោយ​គ្រាន់​តែ​ក្រឡេក​ក៏​ដឹង​ថា​ជា​ស្នា​ដៃ​របស់​ពួក​គេ។ បច្ចេកទេស​ក្នុង​ការ​លេង​ពន្លឺ​ភ្លឹបភ្លែត​ កាត់​ត​យ៉ាង​ឆាប់​រហ័ស​ ដែល​ជួយ​ទាញ​យក​ភាព​ទាក់​ទាញ​របស់​សិល្បករ​ចេញ​មក​ក្រៅ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ បើ​សួរ​ទៅ​កាន់​ទស្សនិកជន​​ពី​ MV ដែល​ពួក​គេ​ចូល​ចិត្ត​បំផុត​ប្រាកដ​ជា​មាន​ស្នាដៃ​របស់​ Rigend Film នៅ​ក្នុង​នោះ​ដែរ​មិន​ខាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ